ក្រសួងព័ត៌មានសហការជាមួយ UNESCO បើកវគ្គបណ្តុះបណ្តាល សម្រាប់ក្រុមការងារបច្ចេកទេស A2I-TWG
ក្រសួងព័ត៌មានសហការជាមួយអង្គការ UNESCO ប្រចាំកម្ពុជា បើកវគ្គបណ្តុះបណ្តាល សម្រាប់ ក្រុមការងារបច្ចេកទេស (A2I-TWG) រៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន លើ ប្រធានបទ «ប្រព័ន្ធសម្របសម្រួល» ដែលមានរយៈពេលពីរថ្ងៃ ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងកញ្ញា Jamie Lee តំណាងឱ្យ លោកស្រី Anne Lemaistre ប្រធានអង្គការ UNESCO ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះ បណ្តាល សម្រាប់ក្រុមការងារបច្ចេកទេសនេះ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅសណ្ឋាគារ ភ្នំពេញ។
ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ក្រសួងព័ត៌មាន និងជា លេខាធិការក្រុមការងារបច្ចេកទេស (A2I-TWG) បានបញ្ជាក់ថា ក្រសួងព័ត៌មាន បានដឹកនាំ សម្របសម្រួល ដំណើរការកសាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដោយបើកចំហទូលំទូលាយ និងមានការ ចូលរួមពីផ្នែកនានា នៃអង្គការសង្គមស៊ីវិល ហើយគោលបំណងទូទៅនៃកិច្ចការងារនេះ គឺលើកកម្ពស់ ដំណើរការកសាងច្បាប់ នេះឱ្យបានទូលំទូលាយ តាមរយៈការផ្សារភ្ជាប់រាជរដ្ឋាភិបាល ជាមួយប្រជាជន នៅកម្ពុជា។
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការសិក្សា ស្រាវជ្រាវ និងរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន បានលើកឡើងថា តាមរយៈការ បណ្តុះបណ្តាលនេះ គឺជាសកម្មភាពមួយជួយដល់ ការពង្រឹងសមត្ថភាព មន្រ្តីរាជការរបស់ខ្លួន ជាពិសេស ក្រុមការងារ បច្ចេកទេស (A2I-TWG) ដើម្បីមានទុនសម្រាប់ការ ស្វែងយល់ពីដំណើរការតាក់តែងសេចក្តី ព្រាងច្បាប់នានា ក៏ដូចជាលិខិតបទដ្ឋានផ្សេងៗក្នុងការអភិវឌ្ឍជំនាញបច្ចេកទេសរបស់ខ្លួន ។
កញ្ញា Jamie Lee បានបញ្ជាក់ថា ប្រធានបទ ប្រព័ន្ធសម្របសម្រួលនៃវគ្គបណ្តុះ បណ្តាលនេះ គឺជាកិច្ចការងារ មួយដែលត្រូវស្វែងរកដំណោះស្រាយនៅពេល មានភាព មិនត្រូវគ្នា រវាងអ្នកសរសេរ ព័ត៌មាន និងអ្នកអាន ឬអ្នកស្តាប់ព័ត៌មាន ហើយជួយដល់ការសម្របសម្រួល និងវិធីផ្សេងៗក្នុងការដោះ ស្រាយបញ្ហា ។
ដូច្នេះវគ្គបណ្តុះ បណ្តាល រយៈពេល២ថ្ងៃនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ ពីវាគ្មិនសំខាន់ៗ ដើម្បីប្រមូលបានជាធាតុមួយសម្រាប់យកមកធ្វើការកែលម្អក្នុងសេចក្តី ព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន ។
ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញ្ញារីទ្ធ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលលើប្រធានបទ «ប្រព័ន្ធ សម្របសម្រួល» គឺយើងចង់ឱ្យមន្ត្រីតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មានយល់ថា ការ សម្របសម្រួលនៅពេល ដែលមានសំណូមពរពីអ្នកអាន អ្នកស្តាប់ និងទស្សនិកជន ទៅលើប្រព័ន្ធ ផ្សព្វផ្សាយណាមួយដែលបានផ្សាយ ទៅមិនត្រឹមត្រូវ និងប៉ះពាល់ដល់សិទ្ធិរបស់គាត់ ចឹងយើងចង់ឱ្យមាន ការសម្របសម្រួល ឬក៏យើងហៅថា វិជ្ឈិតកា ដែលយើងត្រូវធ្វើការងារនេះក្រៅប្រព័ន្ធតុលាការ ព្រោះថាបើ យើងធ្វើការសម្របសម្រួល យើងនឹង ចំណេញវេលា ថវិកា និងប្រើពេលវេលាតិច ហើយបើយើងទៅ តុលាការយើងត្រូវប្រើពេលវេលា ចំណាយ ថវិកាច្រើនជាដើម។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការសិក្សាពីការសម្របសម្រួលនេះ យើងនឹងពិនិត្យ ហើយក៏អាច ដាក់បញ្ចូល ទៅក្នុងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីបាន បញ្ជាក់ផងដែរថា ឯកឧត្តមចង់ឱ្យច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន រៀបចំតាក់តែងសេចក្តីព្រាងច្បាប់ចប់សព្វគ្រប់ នៅ ដំណាច់ឆ្នាំ២០១៦នេះ ប៉ុន្តែដោយសារនៅមានការ តវ៉ាអំពីពាក្យខ្លះនៅក្នុងការតាក់តែងសេចក្តី ព្រាង ច្បាប់នេះ អាចនឹងពន្យារទៅឆ្នាំក្រោយទៀត៕
ប្រភពដោយ AKP







No comments: