ព័ត៌មានថ្មីៗ
recent

ស្ថាន នីយ៍លក់ប្រេងឥន្ទៈក្រុមហ៊ុន LHR ឃ្លាំងលើលក់ប្រេងមិនគ្រប់លីត្រជូនអតិថិជន



ក្រុងព្រះសីហនុ​: ស្ថាន​នី​យ៍​លក់​ប្រេង​ឥន្ទៈ​របស់​ក្រុមហ៊ុន LHR មួយកន្លែង​ស្ថិតក្នុង​ភូមិ​៣​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ (​ក្បែរ​ស្រះ​ទឹក​រោងចក្រ​ស្រា​បៀ​អង្គរ​)​ដែលមាន​អ្នកគ្រប់គ្រង​ឈ្មោះ​ អ៊ុន ​កែវ ត្រូវបាន​មន្ត្រី​ជំនាញ​មាត្រ​សាស្ត្រ​នៃ​មន្ទី​ឧស្សាហកម្ម​និង សិប្បកម្ម ខេត្ត​ព្រះសីហនុ​រកឃើញថា​កំពុង កិបកេង​ចំនួន​លិ​ត្រ​ស្មើនឹង​០១%(​លក់​ប្រេង​មិន​គ្រប់​លីត្រ​) បន្ទាប់ពី​ក្រុមការងារ​ជំនាញ​បាន​ចុះ​ធ្វើ​រង្វាស់រង្វាល់ កាលពី​ព្រឹក​ថ្ងៃទី​២៥​កក្កដា​ឆ្នាំ​២០១៦​មក​។
​លោក សោម សាវ៉ាត អនុប្រធាន​មន្ទី​ឧស្សាហកម្ម​និង សិប្បកម្ម ខេត្ត ទទួលបន្ទុក​មាត្រ​សាស្ត្រ បាន​គូសបញ្ចាក់ថា ដោយមាន​ចរាចរ​ណ៏​ណែនាំ ក៏ដូចជា​បទបញ្ជា​ពី​រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម​និង សិប្បកម្ម ខេត្ត និង​លោក ប្រាក់ ប្រាកដ មន្ត្រី​ជំនាញ​ថ្នាក់​ខេត្ត​ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់ បាន​ចុះ​ធ្វើ​រង្វាស់ រង្វាល់​នៅ​គ្រប់​ស្ថានីយ៍​ប្រេង ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ទទួលបាន​ល​ទ្ឋ​ផល​ល្អ ព្រោះ​ស្ថានីយ៍​ប្រេង​ទាំង នោះ ពុំ​មានការ​កិបកេង​ប្រេង​(​លក់​ប្រេង​មិន​គ្រប់​លីត្រ​) ​ទៅអោយ​អតិថិជន​នោះទេ ។
ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​២៥​កក្កដា​ឆ្នាំ​២០១៦ លោក​បាន​ចុះ​ធ្វើ​រង្វាស់រង្វាល់​តាម​ស្ថានីយ៍​ប្រេង​ក្រុមហ៊ុន​LHR​ចំនួន​ ០២ ហើយ​បាន​រកឃើញ​ស្ថានីយ៍​ប្រេង​ចំនួន​០១​បាន​នឹង​កំពុង​លក់​ប្រេង​មិន​គ្រប់​ លីត្រ​ទៅ អោយ​អតិថិជន ដោយ​ស៊ី​ស្មើនឹង​១%​នៃ​ចំនួន​លីត្រ ឯ​ស្ថានីយ៍​ប្រេង​មួយទៀត​គឺ​ត្រឹមត្រូវ​។
​លោក ​សោម សាវ៉ាត​បន្តថា ចំពោះ​ស្ថានីយ៍ ដែល​លក់​ប្រេង​មិន​គ្រប់​លីត្រ​នេះ​ខាង​មន្ទីរ​ទុក​ឪ​កាស​លើ​ទី​១​រយៈពេល​ មួយខែ​ដើម្បី​កែសម្រួល​កុង​ទ័​រ​ប្រេង​ឡើងវិញ​។ បើ​ថ្ងៃក្រោយ​នៅតែ​មិនមាន​ការកែប្រែ ក្រុមហ៊ុន​នឹង​ទទួល​ការផាកពិន័យ​ទៅតាម​ផ្លូវ ច្បាប់​។​
ដោយឡែក លោក ​អ៊ុន ​កែវ ជា​អ្នកគ្រប់គ្រង​ស្ថានីយ៍​ប្រេង​នៅ​ទីតាំង​ខាងលើ បាន​អះអាងថា ចំពោះ​បញ្ហា​ចំនួន​ប្រេង​ខ្វះ​លីត្រ​នេះ លោក​ពុំ​បានដឹង​នោះទេ លោក​ធ្វើ​អ្វី​ទៅ តាម​ក្រុមហ៊ុន កំណត់អោយ​តែប៉ុណ្ណោះ ព្រោះ​ក្រុមហ៊ុន មាន​រង្វាស់រង្វាល់​អោយ​លោក​ធ្វើការ​ផ្ទៀងផ្ទាត់​រាល់ថ្ងៃ លោក ពុំ​ដឹងថា ចំនួន​លីត្រ​ខ្វះ​ដូចនេះ​ទេ​។​       ទាក់ទិន​ទៅនឹង​ប្រេង ខ្វះ​លីត្រ​នេះ​ប្រជាពលរដ្ឋ​ក្រុងព្រះសីហនុ បានដឹង​រឿងរ៉ាវ​ខ្លះៗ បាន​និយាយ​តៗ​គ្នា ស្នើ​ទៅដល់​អ្នកគ្រប់គ្រង​ទូទៅ​ក៏ដូចជា​ម្ចាស់​ក្រុមហ៊ុន​ប្រេង LHR សូម​មេត្តាជួយ​ពិនិត្យ​ទៅលើ អ្នកគ្រប់គ្រង​ស្ថានីយ៍ នីមួយៗ​ផង បើ​គ្រប់​ស្ថា​នី​យ៏​ធ្វើ​តែ​បែបនេះ ក្រុមហ៊ុន ពិតជា​បាត់បង់​កិត្តិយស និង​អតិថិជន​ជាក់​ជាពុំខាន​៕  
ប្រភពដោយ CEN                        




 


No comments:

Powered by Blogger.