ផ្សព្វផ្សាយចំណារឯកភាពរបស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត ដល់ម្ចាស់ទីតាំងទាំង៣៨ នៅទូទាំងខេត្ត
រសៀលថ្ងៃទី ២៥ កក្កដា ២០១៦ នៅសាលាស្រុកបាទី លោក អ៊ីក រី អភិបាលស្រុកបាទី រួមជាមួយនឹង លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រួលខេត្ត តំណាងមន្ទីរ ពាណិជ្ជកម្មខេត្ត មន្ទីរឧស្សាហកម្ម និងសិប្បកម្ម បានប្រជុំជាមួយនឹងម្ចាស់ទីតាំងទាំង៣៨ ដែលផលិតកែច្នៃស្ករកទៅជាស្ករត្នោតក្លែងក្លាយ ដើម្បីមានវិធានការ និងដោះស្រាយដោយ អនុលោមតាមច្បាប់ និងចំណារឯកភាពរបស់ ឯកឧត្តម ឡាយ វណ្ណៈ ក្នុងការបញ្ឈប់ការ ផលិតស្ករត្នោតតាមរបៀបកែច្នៃ ។
ក្រោយពីបានប្រជុំអស់រយៈពេលជាង២ម៉ោង អាជ្ញាធរស្រុក រួមនឹងមន្រ្តីជំនាញ បានទុករយៈពេល២ខែ ដល់ម្ចាស់ទីតាំងផលិត ស្ករត្នោតក្លែងក្លាយទាំង៣៨ខាងលើ ត្រូវដាក់ ពាក្យមកសុំការអនុញ្ញាតធ្វើច្បាប់ពីមន្ទីរសិប្ប កម្មខេត្ត កន្លែងផលិតត្រូវធានានូវបរិស្ថាន ល្អដោយមិនត្រូវដុតក្រណាត់បន្តទៀត ហើយត្រូវមានអនាម័យផងដែរ ដោយរៀបចំទីធ្លាឡើងវិញឲ្យមានស្តង់ដារ ពិសេសរាល់ការវេចខ្ជប់ ត្រូវមានឈ្មោះឲ្យបានត្រឹមត្រូវ ក្នុងនោះម្ចាស់ទី តាំងក៍បានឯកភាពដាក់ឈ្មោះថា ស្ករក្រហមកែច្នៃពីស្ករស ៕

No comments: