ព័ត៌មានថ្មីៗ
recent

ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ប្រកាសផ្សព្វផ្សាយសេចក្តី សម្រេចស្តីពីផែនការសកម្មភាពក្នុងការត្រៀមរៀបចំ ការងារសម្រាប់ដំណើរការបោះឆ្នោត


         ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី និងជាសមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តតាកែវ បានអញ្ជើញចូលរួមប្រកាសផ្សព្វផ្សាយសេចក្តី សម្រេចស្តីពីផែនការសកម្មភាពក្នុងការត្រៀមរៀបចំ ការងារសម្រាប់ដំណើរការបោះឆ្នោត ជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅខេត្តតាកែវ ជូនដល់ក្រុមប្រឹក្សាឃុំសង្កាត់ សរុបប្រមាណ៨០០នាក់ ។ 
     ពិធីផ្សព្វផ្សាយនេះ ប្រារព្ធធ្វើឡើងនៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនខេត្តតាកែវ នាព្រឹកថ្ងៃទី ០៧ កក្កដា ២០១៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាក្រុមការងារ ថ្នាក់ជាតិចុះជួយបណ្តាស្រុក-ក្រុងរបស់ខេត្តខេត្តតាកែវ ឯកឧត្តម លោកជំទាវ ក្នុងជួរគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ៕

No comments:

Powered by Blogger.