ព័ត៌មានថ្មីៗ
recent

លោក ហ៊ុន ម៉ានិត៖ «របាយការណ៍ Global Witness ពោរពញទៅដោយកំហុស និងព័ត៌មានមិនពិត»

(ភ្នំពេញ)៖ កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ានិត បានច្រានចោលរបាយការណ៍របស់ Global Witness និងចោទប្រកាន់ថា ជារបាយការណ៍ពោរពញទៅដោយកំហុស និងព័ត៌មានមិនពិត ព្រមទាំងមានភាពបង្អាប់ និងបង្ខូចកិត្តិយសគ្រួសារត្រកូលហ៊ុន។
លោក ហ៊ុន​ ម៉ានិត បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook ឲ្យដឹងថា «នេះជាការវាយប្រហារលើគ្រួសារត្រកូលហ៊ុន ដែលជាការរៀបចំ និងកិច្ចសហការ ដ៏ល្អរវាង Global Witness, Cambodia Daily និង Phnom Penh Post ដោយស្តែងចេញពីគោលបំណងយ៉ាងច្បាស់។ ដូចសព្វដងព័ត៌មាននេះពោរពេញ ទៅដោយកំហុស និងព័ត៌មានមិនពិត ក្នុងគោលបំណងតែមួយគត់គឺបង្អាប់និងបង្ខូចកិត្តិយសគ្រួសារត្រកូលហ៊ុន...»
ការចេញប្រតិកម្មរបស់កូនប្រុសសម្តេចតេជោ ហ៊ុន សែន នៅពេលនេះ បានធ្វើឡើងបន្ទាប់ពីអង្គការ Global Witness បានចេញផ្សាយរបាយការណ៍មួយឈ្មោះ «ការក្ដោបក្តាប់យក វិនិយោគនៅកម្ពុជា» ដោយចោទប្រកាន់ថា ក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានក្រុមហ៊ុនធំៗនៅកម្ពុជា ជាង១០០ក្រុមហ៊ុន និង​ចោទប្រកាន់​សម្តេចថា បាន​បំពាន​លើ​តួនាទី​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ អនុញ្ញាត​ឲ្យក្រុមគ្រួសារមានការ​កាន់កាប់ការវិនិយោគនៅកម្ពុជា។​
ដោយឡែកនៅមុននេះបន្តិច មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានហៅរបាយការណ៍ របស់អង្គការ Global Witness ដែលផ្សព្វផ្សាយវាយប្រហារគ្រួសារសម្តេចតេជោ ហ៊ុន សែន នាពេលនេះថា ជារបាយការណ៍ពុំមានមូលដ្ឋានច្បាស់លាស់ ហើយគ្មានតម្លៃសម្រាប់ ប្រជាពលរដ្ឋកម្ពុជានោះទេ មានតម្លៃស្នើនឹងក្រដាសខ្ចប់ឥវ៉ាន់តែប៉ុណ្ណោះ និងបានហៅថា របាយការណ៍នេះជាខិតបណ្ណញុះញង់តែប៉ុណ្ណោះ៕
ដកស្រង់ចេញពី FreshNews

No comments:

Powered by Blogger.