ក្រសួងព័ត៌មានអោយបញ្ឈប់ការចាក់ផ្សាយ បទចម្រៀងពីរបទ
ក្រសួងព័ត៌មានអោយបញ្ឈប់ការចាក់ផ្សាយ បទចម្រៀងពីរបទរបស់ លោក កែវ វាសនា និង កញ្ញា ម៉ាលីស ដែលមានចំណងជើងថា ស៊ីបាន ចេះតែស៊ីទៅ និង ទាល់តែយូរបានស៊ីអូនបាន ដែលបទចម្រៀងទាំងពីរ បទនេះ មិនមានអត្ថន័យ ដែលជាគុណប្រយោជន៍ដល់ការលើកស្ទួយ វប្បធម៌ខ្មែរ ផ្ទុយទៅវិញ មានអត្ថន័យ ប៉ះពាល់ដល់កិត្តិយស និងតម្លៃ ស្ត្រីខ្មែរថែមទៀតផង។ ដូច្នេះសូមអគ្គនាយក លោកជំទាវអគ្គនាយិកា និងបណ្តាញផ្សព្វផ្សាយទាំងអស់មេត្តា អនុវត្តលិខិត ជូនដំណឹងនេះ អោយមានប្រសិទ្ធភាពខ្ពស់បំផុតដើម្បីចូលរួមចំណែក ក្នុងការលើក ស្ទូយសិល្បៈវប្បធម៌របស់ខ្មែរ៕




No comments: