ព័ត៌មានថ្មីៗ
recent

អាជ្ញាធរខេត្តតាកែវអំពាវនាវអោយប្រជាពលរដ្ឋបញ្ឈប់សកម្មភាពទន្រានដីព្រៃរបស់រដ្ឋ

តាកែវ ៖ នៅក្នុងឱកាសប្រារពពិធីអបរអសាទរុក្ខទិវា៩កក្ដដា ឆ្នាំ ២០១៦ ដែលបានរៀបចំ ធ្វើឡើងនៅខេត្តតាកែវនាព្រឹកថ្ងៃ ពុធ ទី ២០ ខែ កក្ដដា ឆ្នាំ ២០១៦ នៅស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃ ឈើត្រពាំងធំ ក្នុងឃុំរនាម ស្រុកទ្រាំង អាជ្ញាធរខេត្តតាកែវបានធ្វើការអំពាវនាវអោយប្រជាជន មួយចំនួន ដែលកន្លងមកបានកាប់ទន្រានយកដីព្រៃរបស់រដ្ឋ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ត្រូវតែបញ្ឈប់សកម្មភាព ខុសច្បាប់នេះជាបន្ទាន់។
ថ្លែងនៅចំពោះមុខអ្នកចូលរួមប្រមាណប្រមាណ៥រយនាក់ នៅក្នុងឱកាសនោះ លោក អ៊ូច ភា អភិបាលរងខេត្តតាកែវ បានថ្លែងថា ប្រជាពលរដ្ឋនិងមន្រ្តីរាជការទាំងអស់ ត្រូវតែចូលរួមដាំដើមឈើ និងការការពារព្រៃឈើ ព្រោះព្រៃឈើវាទាក់ទងដល់ជីវភាពរស់នៅប្រចាំថ្ងៃយើង។ យើងទាំងអស់គ្នាត្រូវ បង្កើនសកម្មភាពអោយបានខ្លាំក្លាថែមទៀត ក្នុងការបង្កើនធនធានព្រៃឈើ ដ៏មានតម្លៃរបស់យើង ដែលអំណេះតទៅ ត្រូវកំណត់ដោយទស្សនៈថ្មីនិងទទួលខុសត្រូវ លើជោគវាសនាអនាគត របស់ប្រទេស ជាតិយើង សម្រាប់យើងជំនាន់នេះនិងសម្រាប់កូនចៅជំនាន់ក្រោយ ។
លោក អ៊ូច ភា បានមានប្រសាសន៏បន្តថា កន្លងមកមានសកម្មភាពរបស់ប្រជាពលរដ្ឋ មួយចំនួន តូច បាននាំគ្នាកាប់ទម្រានយកដីព្រៃរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ បញ្ហានេះជាបញ្ហាខុសច្បាប់ ដែលទាមទារអោយអាជ្ញាធធ្វើការទប់ស្កាត់ និងត្រូវអនុវត្តន៏ ទៅតាមច្បាប់ដោយមានការចាប់ខ្លួនអ្នកណា ម្នាក់ដែលប្រព្រឹត្តិខុសច្បាប់។
ដូច្នោះដើម្បីជៀសវាងមានបញ្ហានេះកើតឡើងមកលើខ្លួន ប្រជាពលរដ្ឋមួយចំនួនតូច ដែលកន្លង មកប្រព្រឹត្តិខុសច្បាប់នេះ ត្រូវតែដកខ្លួនថយជាបន្ទាន់ ហើយជៀសវាងចោទប្រកាន់អាជ្ញាធរថា បាន រំលោភបំពានទៅលើសិទ្ធិប្រជាពលរដ្ឋពាក់ព័ន្ធទៅ និងការទប់ស្កាត់ការឈូសឆាយយកដីរដ្ឋ ។ បើតាម របាយការណ៍របស់លោក ស៊ឹម ឡាប៉័ង នាយខ័ណ្ឌរដ្ឋបាលព្រៃឈើតាកែវ ឲ្យដឹងថាកូនឈើដែលយក មកដាំនៅឃុំរនាម ស្រុកទ្រាំង នាពេលនេះ ជាប្រភេទកូនឈើអាកាស្យា ៥០០០ដើម បេង ១០០ដើម ដែលដាំលើផ្ទៃដី២ហិចតា ហើយក្រៅពីនេះក៍បានចែកជូនប្រជាពលរដ្ឋ នៅជុំវិញតំបន់នោះ៣៥០០ដើម ផងដែរ ដែលជាប្រភេទកូនឈើចម្រុះ និងកូនឈើហូបផ្លែ ៕
ប្រភពផ្ដល់ដោយវិទ្យុគោកធ្លក FM 92.5MHz


No comments:

Powered by Blogger.