ព័ត៌មានថ្មីៗ
recent

ប្រធានកាំកុងត្រូលខេត្ត ចុះបញ្ឈប់ការផលិតស្ករត្នោត តាមរបៀបកែច្នៃវត្ថុធាតុដើមដែលមិនមានជាទឹកត្នោត នៅស្រុកបាទី ខេត្តតាកែវ

យោងតាមរបាយការណ៍របស់សាខាកាំកុងត្រួលខេត្តតាកែវ ដែលចុះកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា នៅក្នុងប្រតិបត្តការណ៍ចុះត្រួតពិនិត្យទៅលើទីតាំងកែច្នៃពីស្ករស និងស្ករអំពៅ ទៅជាស្ករ ត្នោតទាំង ២៥ទីតាំង ដែលស្ថិតនៅភូមិពានមាសខាងកើត ឃុំលំពង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ០៦ កក្កដា ២០១៦ ដែលក្នុងប្រតិបត្តិការណ៍នេះ ធ្វើឡើងក្រោមការសហការជាមួយ នឹងលោកអភិបាលស្រុកបាទី មន្ទីឧស្សាហកម្ម និងសិប្បកម្ម និងមន្ទីរពាណិជ្ជកម្ម សមត្ថកិច្ចអាជ្ញាធរ ភូមិឃុំ សាខាកាំកុងត្រួលខេត្ត ដោយ យោងតាមចំណារឯកភាពរបស់ឯកឧត្តម អភិបាលខេត្តតាកែវ គឺមានវិធានការណ៍ ដោយសុំបញ្ឈប់ការផលិតស្ករត្នោត តាមរបៀបកែច្នៃវត្ថុធាតុដើមដែលមិនមាន ជាទឹកត្នោត ក្នុងករណីនៅតែបន្តការផលិតកែច្នៃចេញពីស្ករស ដែលមិនមានវត្ថុធាតុដើមជាទឹកត្នោត សំណូមពរដលម្ចាស់ទីតាំងកែច្នៃខាងលើ ប្រើប្រាស់ឈ្មោះសមស្រប លើសំបកវេចខ្ចប់ទំនិញ មានន័យថា មិនប្រើឈ្មោះជា ស្ករត្នោត ។

តាមការអោយដឹងពីសាខាកាំកុងត្រូល នៅថ្ងៃទី ២០ កក្កដា ២០១៦ សិប្បកម្មទាំងអស់ដែលបាន កែច្នៃខុសបច្ចេកទេសវត្ថុធាតុដើមពីទឹកត្នោត អាចបន្តការ ផលិតបានលុះតែសុំច្បាប់ជាមុនសិន ៕

No comments:

Powered by Blogger.