ព័ត៌មានថ្មីៗ
recent

ដើម្បីសម្រេច បាននូវចក្ខុវិស័យនៃការពង្រឹងប្រពន្ធតុលាការ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌បានកសាងក្របខ័ណ្ឌគតិយុត្តិចំនួន៣ សម្រាប់ស្ថាប័នតុលាការ

មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានថ្លែងឲ្យដឹងថា ខណៈពេលដែលរាជរដ្ឋាភិបាលកំពុងតែ ធ្វើ កំណែទម្រង់ស៊ីជម្រៅទៅលើវិស័យមួយចំនួននោះ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ត្រូវបានធ្វើ កំណែទម្រង់គូអោយកត់សម្គាល់មួយផងដែរ ដោយក្នុងនោះក្រសួងយុត្តិធម៌ដែលជាសេនាធិការអោយ រាជរដ្ឋាភិបាលបានកសាងក្របខ័ណ្ឌគតិយុត្តិចំនួន៣ ដើម្បីធ្វើអោយមានការធានាថាស្ថាប័នតុលាការមាន ឯករាជ្យភាពពិតប្រាកដ។
ថ្លែងនៅក្នុងពិធីប្រកាសតែងតាំងប្រធាន និងអនុប្រធានលេខាធិការដ្ឋាន និងរចនាសម្ព័នរដ្ឋបាល សាលាដំបូងខេត្តតាកែវ នៅរសៀលថ្ងៃ ពុធ ទី ១៣ ខែ កក្ដដា ឆ្នាំ ២០១៦ នេះ លោក ច័ន្ទ សន្ថា អគ្គ នាយករងនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៃក្រសួងយុត្តិធម៌ បានថ្លែងឲ្យដឹងថា ដើម្បីសម្រេច បាននូវចក្ខុវិស័យនៃការពង្រឹងប្រពន្ធតុលាការ ក្រសួងយុត្តិធម៌បានកសាងក្របខ័ណ្ឌគតិយុត្តិ ចំនួន៣ សម្រាប់ស្ថាប័នតុលាការ ទី១ ច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ ទី២ ច្បាប់ស្ដីពីការរៀបចំនិងការ ប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រមនិងទី៣ ច្បាប់ស្ដីពីលក្ខន្និកៈនៃព្រះរាជអាជ្ញនិងចៅក្រម។
ការសម្រេចបាននូវច្បាប់គោលទាំង៣ទាក់ទង និងវិស័យតុលាការនេះគឺជាការខឹតខំប្រឹងប្រែង ពីសំណាក់ក្រសួងយុត្តិធម៌បន្ទាប់ពីក្រមសំខាន់ៗទាំង៤រួមមាន ក្រមព្រហ្មទ័ណ្ឌ ក្រមនិតិវិធីព្រហ្មទ័ណ្ឌ ក្រមរដ្ឋប្បវេណី និងក្រមរដ្ឋនិតិរដ្ឋប្បវេណីត្រូវបានប្រកាស់ដាក់អោយប្រើប្រាស់ជាបន្តបន្ទាប់។ លោក ច័ន្ទ សន្ថា បានមានប្រសាសន៏បន្តថា ច្បាប់គោលទាំង៣ខាងលើត្រូវបានរៀបចំ និងចងក្រងដោយបានគិតគូ គ្រប់ជ្រុងជ្រោយអំពីគោលការណ៏គ្រិះទាំងឡាយ ដើម្បីធានានូវឯករាជ្យភាពរបស់តុលាការ ស្របតាមបទ ដ្ឋានជាតិនិងអន្តរជាតិ ហើយច្បាប់ទាំង៣ខាងលើនេះវាក៏និងជួយ ធ្វើអោយប្រសើរឡើងនូវដំណើរការងារ របស់តុលាការ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការផ្ដល់សេវាយុត្តិធម៌ ដែលជាផ្នែកមួយនៃសេវា សាធារណៈសម្រាប់សាធារណៈជន៕

No comments:

Powered by Blogger.