ព័ត៌មានថ្មីៗ
recent

ការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថិ គឺជាបញ្ហាស្មុគស្មាញមួយដែលទាមទារឲ្យមន្រ្តីទាំងអស់នៅក្នុងស្ថាប័ននិមួយៗ ត្រូវស្វែងយល់អោយបានច្បាស់លាស់

រសៀលថ្ងៃទី ១៣ ខែកក្ដដា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អៀង ស៊ុនលី អនុរដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានអញ្ជើញប្រកាសតែងតាំងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្តុខេត្តតាកែវថ្មី នៅ រសៀលថ្ងៃ ពុធ ទី ១៣ ខែ កក្ដដា ឆ្នាំ ២០១៦ នេះមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការណែនាំឲ្យលោកប្រធានមន្ទីរ ដែលទើបទទួលការតែងថ្មីត្រូវធ្វើយ៉ាងណាប្រើប្រាស់ និងចាយ​វាយថវិការអោយចំខ្ទង់ជៀស វាងការចំណាយណាដែលគ្មានតម្លាភាព។
ថ្លែងនៅចំពោះមុខលោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវថ្មី និង​មន្រ្តីពាក់ព័ន្ធជាច្រើនទៀតនៅក្នុងពិធីប្រកាស់តែងតាំងនោះ ឯកឧត្តមបណ្ឌិត អៀង ស៊ុនលី អនុរដ្ឋលេខា​ធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចាត់ទុកការគ្រប់គ្រងសេដ្ឋកិច្ច​និងហិរញ្ញវត្ថិ ​គឺជាបញ្ហាស្មុគស្មាញ​មួយដែលទាមទារអោយមន្រ្តីទាំងអស់នៅក្នុងស្ថាប័នមួយនេះ ត្រូវស្វែងយល់អោយបានច្បាស់លាស់ ពាក់ ព័ន្ធទៅលិខឹតបទដ្ឋានគតិយុត្តិនានា ដែលពាក់ព័ន្ធនិងវិស័យសេដ្ឋកិច្ចសាធារណៈនេះ។
បើមន្រ្តីទាំងអស់មិនយល់ច្បាស់ទេ វានិងធ្វើអោយការចំណាយឬការប្រមូលចំណូលចូលថវិការរដ្ឋ និងជួបបញ្ហាជាក់ជាពុំខាន ឯកឧត្តមបណ្ឌិត អៀង ស៊ុនលី បានមានប្រសាសន៏បន្តថា រាល់ការចំណាយ នានាត្រូវតែធ្វើអោយមានតម្លាភាពបំផុត ពោលតម្លៃដែលបានទិញត្រូវស្របទៅនិងតម្លៃនៅទីផ្សារ។ បើការ ចំណាយណាមួយមិនត្រឹមត្រូវ ហើយក្រុមអធិការកិច្ចចុះមកស្រាវជ្រាវឃើញថា ពិតជាមានភាពមិន ប្រក្រតីពិតប្រាកដ មែន មន្រ្តីពាក់ព័ន្ធត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ និយាយជារួមមន្រ្តីទាំងអស់ ត្រូវធ្វើយ៉ាងណាត្រូវគ្រប់គ្រងចំណូលនិងចំណាយរបស់រដ្ឋអោយបានត្រឹមត្រូវនិងត្រូវរកចំណូលបង់ចូលរដ្ឋអោយបានគ្រប់ឬលើសផែនការដែលរដ្ឋបានដាក់ចេញ៕

No comments:

Powered by Blogger.