លោកជំទាវ និន សាផុន៖ ប្រាប់យុវជនគណបក្សថ្មីឲ្យយកសម្តេចតេជោធ្វើជាគំរូវីរៈភាព
ថ្លែងនៅចំពោះមុខក្រុមយុវជន ដែលទើបប្រកាសទទួលស្គាល់ជាផ្លូវការជាសមាជិកថ្មី គណបក្ស ប្រជា ជនកម្ពុជាស្រុកកោះអណ្តែតចំនួន១៥១នាក់ កាលពីព្រឹកថ្ងៃទី ១៤ កក្កដា ២០១៦ នៅទីស្នាក់ការ គណបក្សស្រុក លោកជំទាវ និន សាផុន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយស្រុកកោះអណ្តែត បានប្រាប់ទៅដល់ក្រុមយុវជនទាំងនោះ ឲ្យយកសម្តេចតេជោ ហ៊ុន សែន ធ្វើជាគម្រូវីរៈភាពសម្រាប់ទៅថ្ងៃអនាគត់ ព្រោះគម្រូវីរៈដ៍អង់អាចក្លាហាននេះ ធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្តិភាព ។
លោកជំទាវអ្នកតំណាងរាស្រ្តមណ្ឌលតាកែវ បានបន្តថាក្មួយៗដែលជាយុវជនជំនាន់ ក្រោយ ពិតជាមិនទាន់បានដឹងថា ភាពជាយុវជនរបស់សម្តេចតេជោ ហ៊ុន សែន គឺលោកបាន លះបង់កម្លាំង កាយចិត្ត និងពេលវេលា ឃ្លាតឆ្ងាញពីក្រុមគ្រួសារ ដើម្បីជាតិមាតុភូមិ ដោយខិតខំពុះពារជំនះរាល់ឧបស្គគ ធ្វើយ៉ាងណាឲ្យប្រទេសជាតិបានរួចផុតពីសង្គ្រាម និងមានការអភិវឌ្ឍ រីកចម្រើន ។ លោកជំទាវ និន សាផុន បន្ថែមទៀតថា ភាពលះបង់ និងការតស៊ូដោយមិនខ្លាចបាត់បង់ជីវិតនេះហើយ ទើបធ្វើឲ្យកម្ពុជា មានសុខសន្តិភាព ដូច្នោះសូមក្មួយៗ ជាយុវជនត្រូវរៀនយកគម្រូវីរៈភាពនេះ ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយក៍ត្រូវតែចូលរួមទាំងអស់គ្នា ក្នុងការថែរក្សាសុខសន្តិភាព និងឯកភាពជាតិឲ្យបានរឹងមាំ ព្រោះក្មួយៗជាទំពាងស្នងឬស្សីជាអ្នកបន្តវេនសង្គមជាតិ និងជាអ្នកកសាង អភិវឌ្ឍជាតិរបស់ខ្លួន ឲ្យបានរុងរឿង ថ្កាំថ្កើង ហើយក៍ជាសសរទ្រូវដ៍រឹងមាំរបស់គណបក្សប្រជាជនកម្ពុជាផងដែរ ។
ជាមួយគ្នានេះដែរ ឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងជាប្រធានក្រុម ការងារយុវជនគណបក្សប្រជាជនខេត្តតាកែវ ក៍បានធ្វើការពន្យល់ និងណែនាំបន្ថែមទៅដល់សមាជិកថ្មី របស់គណ បក្សអំពីប្រវត្តិ និងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា តួនាទីនិងភារកិច្ច ព្រមទាំងលក្ខណៈសម្បត្តិរបស់ប្អូនៗដែលជាសមាជិកគណបក្សថ្មី ៕









No comments: