ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ជិត១រយគ្រូសារនៅស្រុកបាទីបានទទួលអំណោយពីសាខាកាកបាទក្រហមខេត្តតាកែវ
ក្រុមប្រជាពលរដ្ឋ៨៦គ្រូសារដែលរងគ្រោះដោយសារ តែខ្យល់កន្រា្តក់កាលពី ពេល ថ្មីៗនេះត្រូវបានឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវនិងជាប្រធានកិត្តិយស របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវនៅថ្ងៃ អង្គារ៏ ទី ២២ ខែ មិថុនា ឆ្នាំ ២០១៦ នេះបាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវយកទៅចែកជូននៅក្នុងវត្តចំប៉ីមុនីរាម ដែលស្ថិតនៅក្នុងឃុំ ចំបក់ ស្រុកបាទី។
ថ្លែងនៅក្នុងពិធីចែកអំណោយនោះឯកឧត្តម ឡាយ វណ្ណៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវបានសំដែង នូវការចូលរួមសោកស្ដាយចំពោះឧប្បទ្វហេតុធម្មជាតិខ្យល់កន្រ្តាក់ដែលបានបណ្ដាលឲ្យលំនៅដ្ឋាន បងប្អូនប្រជាពលរដ្ឋមួយចំនួនត្រូវបានរំលំទាំងស្រុងមួយចំនួនទៀតបានរងប៉ះពាល់នៅក្នុងស្រុកបាទីនេះ។ ដូច្នោះសូមបងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះធម្មជាតិនេះ។
ឯកឧត្តមប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តតាកែវ បានមានប្រសាសន៏បន្តថា ដោយឡែកសម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាគ្រាន់តែបានទទួលដំណឹងនេះភ្លាម លោកបានទូរស័ព្វ បញ្ជាឲ្យមន្រ្តីកាកបាទក្រហមយកអំណោយមកចែកជួនបងប្អូនជាប្រជាពលរដ្ឋជាបន្ទាន់ផង ដែរ។ នេះសបញ្ជាក់អោយឃើញថា សម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកតែងតែយកចឹត្តទុកដាក់និងខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាជនគ្រប់ពេលវេលហើយជាពិសេសទៅទៀតនោះសម្ដេចកិត្តិព្រិទ្ធបណ្ឌិត លោកតែងតែប្រាប់ឲ្យមន្រ្តីក្រោមឱវាទទាំងអស់ត្រូវជួយប្រជាពលរដ្ឋ ដោយមិនប្រកាន់ពណ៏សម្បុរ សាសនា ជាតិសាសន៏ ឬនិន្នាការនយោបាយអ្វីនោះទេ គឺជួយដោយទឹកចិត្តសប្បុរសធម៌ និងមិនមានការតបស្នងមកវិញនោះឡើយ ៕






No comments: