ព័ត៌មានថ្មីៗ
recent

កាំកុងត្រួលខេត្ត សហការជាមួយមន្ទីរពាជ្ជណិកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញជាប្រភេទសាច់ បន្លែ គ្រឿង កំប៉ុង នំកញ្ចប់



ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពសាធារណៈ ក៏ដូចជាធានានូវ​សុវត្ថិភាព​ចំណី​អាហារ​នៅ​លើទីផ្សារ ព្រឹកថ្ងៃទី ២១ មិថុនា ២០១៦ មន្រ្តីជំនាញកាំកុងត្រួល ដឹកនាំដោយ លោក ប៉ោ លាងគង់ ប្រធានសាខា កាំកុងត្រួលខេត្ត សហការជាមួយមន្ទីរពាជ្ជណិកម្មខេត្ត បានចុះត្រួតពិនិត្យ​ទំនិញ​ជាប្រភេទសាច់ បន្លែ គ្រឿង កំប៉ុង នំកញ្ចប់ នៅក្នុងផ្សារត្រាំកក់ ផ្សារតាកែវ និងអាគារ​លក់​ដូរ​ជុំវិញផ្សារ 
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រួលខេត្ត បានអោយដឹងថា ក្នុង​ប្រតិ​បត្ត​ការណ៏​លើកនេះ គឺ ដើម្បីអប់រំណែនាំ ដល់អាជីវករពីសុវត្ថិភាពម្ហូបអាហារ នឹងអោយគាត់ចេះគិតគូរ​ពីផលប៉ះ​ពាល់​សុខ​ភាពដល់ អ្នក ប្រើប្រាស់ ពិសេសត្រូវចេះទទួលខុសត្រូវចំពោះមុខច្បាប់​លើ​ទំនិញ​ដែល​គាត់ដាក់លក់លើទីផ្សារ ។
បើតាមការឲ្យដឹងពីលោក ប៉ោ លាងគង់ គោលបំណងនៃការចុះ​ត្រួត​ពិនិត្យ​ទំនិញ​នេះ គឺ​ផ្តោតសំខាន់ លើទំនិញ ដែលមានសារធាតុគីមី ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ គ្មានប្រភព​ច្បាស់​លាស់ ហើយ​ក្នុង​ប្រតិ​បិត្ត ការណ៍នេះ គឺយើង ធ្វើតេស្តបឋមទៅលើបន្លែ ប្រហុក ប្រហិតសាច់គោ ជា​លទ្ធ​ផលគឺ​យើងពុំ​ឃើញ​មានសារ ធាតុគីមីដែលត្រូវហាមឃាត់នោះឡើយ ។
 ជាមួយគ្នានេះដែរ លោក ប៉ោ លាងគង់ ក៍បានធ្វើការអំពាវនាវបាន ដល់អាជីវករទាំងអស់ត្រួវយល់ ដឹង អំពីសុវត្ថិភាពចំណី អាហារ ដែលយកទៅប្រើប្រាស់ ឬបរិភោគ ត្រូវពិនិត្យឲ្យបានច្បាស់លាស់អំពីផលិត ផលម្ហូប អាហារ និង ការដាក់តាំងលក់នូវទំនិញ ដែលគ្មានផ្ទុកសារជាតិគីមី និងពិនិត្យមើលពីការកាលបរិច្ឆេទ នៃការប្រើប្រាស់ឲ្យបានត្រឹមត្រូវ ដើម្បីថែរក្សាសុខភាព​ប្រជាពលរដ្ឋ និងសុខ​មាលភាពសាធារណៈ

 
 
 
 
 
 

No comments:

Powered by Blogger.