ព័ត៌មានថ្មីៗ
recent

លោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត បាននាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋប្រមាណ៣៨គ្រួសារ

នៅសាលាស្រុកអង្គរបូរី ព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៦ សាខាកាកបាទក្រហមខេត្តតាកែវ ដែលដឹកនាំដោយលោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត បាននាំយកអំណោយមនុស្សធម៌ជូនដល់  ប្រជាពលរដ្ឋក្រីក្រ គ្រួសារមានសមាជិកគ្រោះថ្នាក់ដោយសារលង់ទឹកស្លាប់ ស្លាប់ដោយរន្ទះបាញ់ គ្រួសារ ជួបគ្រោះថ្នាក់ខ្យល់ រលំផ្ទះ សរុបចំនួន៣៨គ្រួសារមកពី៤ឃុំ គឺឃុំព្រែកផ្ទោល ឃុំអង្គរបូរី ឃុំគោកធ្លក ឃុំព្រៃផ្គាំ នៅក្នុងស្រុកអង្គរបូរី
លោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម​ ប្រចាំខេត្តខេត្តតាកែវ ក៏បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខ ពីសំណាក់ប្រមុខ រាជរដ្ឋា ភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានសាខាកាកបាទក្រហមម្ពុជា ព្រមទាំង បានរំលឹកទៅ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះទាំងអស់ដែរថា អំណោយដែលបានផ្ដល់ ជូនជានាពេលនេះ គឺពុំបានឆ្លើយតបទៅ នឹងតម្រូវការ សម្រាប់ជីវភាព បានយូរអង្វែង ប៉ុន្តែក៏បានជួយ សម្រាលទុក្ខលំបាកខ្វះខាត បានមួយគ្រាផងដែរ ។ លោកស្រីអភិបាលរងខេត្ត មានប្រសាសន៍បញ្ជាក់ថា គ្រោះធម្មជាតិពុំមែន តែកើតមានឡើង នៅក្នុងប្រទេស​កម្ពុជានោះទេ ពោលគឺបានកើត មាននៅតាម​បណ្តាប្រទេសផ្សេងៗទៀត នៅលើពិភពលោក  ដោយឡែក នៅប៉ុន្មានថ្ងៃនេះ ខេត្តតាកែវ បានទទួល​រងគ្រោះដោយ ខ្យល់កន្រ្តាក់ លាយឡំ ជាមួយទឹកភ្លៀង ដែលបានបង្ក ឲ្យរងផលប៉ះពាល់ដល់ដំណាំរួមផ្សំ ផ្ទះសំប្បែង របស់បងប្អូនប្រជាពលរដ្ឋយើង ។
          លោកស្រីអភិបាលរងខេត្ត បានសម្តែងនូវការ សោកស្តាយជាខ្លាំងចំពោះ ប្រជាពលរដ្ឋ ដែល​ទទួល​​រងគ្រោះទាំងអស់ ដែលក្នុងនាមអាជ្ញាធរខេត្ត សូមចូលរួមចំណែក នូវទុក្ខលំបាកនេះ និងសង្ឃឹម​ជឿជាក់ថា បងប្អូននឹងរៀបចំជួសជុលផ្ទះ សម្បែងអោយ ប្រសើរឡើងវិញ ។

គូសបញ្ជាក់ដែរថា  អំណោយកាកបាទក្រហម ដែលនាំទៅចែកជូន ប្រជាពលរដ្ឋដែលរងគ្រោះ ទាំង៣៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន កន្ទល១ ភួយ១ មុង១​ សារុង១ ក្រម៉ា១ តង់១ អង្គរ២៥គីឡូ មីយើង១កេស និងថវិការមួយចំនួនទៀត ដោយឡែកគ្រួសារមានសមាជិកលង់ទឹកស្លាប់ និងរន្ទះបាញ់ស្លាប់ ក្នុង១គ្រួសារៗទទួលថវិកា១០ម៉ឺនរៀល ៕






No comments:

Powered by Blogger.