ក្រសួងកសិកម្មកំពុងស្នើសុំអោយមានការចុះតម្លៃភ្លើងសម្រាប់ប្រជាកសិករ
ឯកឧត្តម វ៉េង សាខុន ដែលទើបតែឡើងកាន់តំណែង ជារដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានថ្លែងឲ្យដឹងថា ក្រសួងកសិកម្មបានធ្វើសំណើរ ទៅកាន់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដើម្បីស្នើសុំអោយប្រមុខរាជរដ្ឋាភិបាល ពិចារណាក្នុងការបញ្ចុះតម្លៃអគ្គីសនី ដល់ប្រជាកសិករដែលប្រើប្រាស់ អគ្គីសនីសម្រាប់ចង្វាក់ផលឹតកម្មកសិកម្មរបស់ខ្លួន។
ថ្លែងនៅក្នុងឱកាស់ចុះជួបជាមួយប្រជាកសិករដាំដំណាំនៅឃុំចំប៉ា ស្រុកព្រៃកប្បាស់ នៅព្រឹកថ្ងៃ ព្រហស្បត្ត៏ ទី ២៣ ខែ មិថុនា ឆ្នាំ ២០១៦ នេះ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានថ្លែងថា តម្លៃអគ្គីសនី នៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ន មានតម្លៃខ្ពស់ជាងប្រទេសជិតខាងយើង។ តម្លៃនេះមិនអំណោយផលដល់ប្រជាកសិករ ក្នុងការប្រើប្រាស់សម្រាប់ចង្វាក់ផលឹតកម្មរបស់ខ្លួននោះទេ ហើយម្យ៉ាងទៀតវាក៏បានធ្វើអោយការប្រកួតប្រជែង ជាមួយប្រទេសជិតខាងកាន់តែឃ្លាយឆ្ងាពីគ្នាផងដែរ។ ហេតុដូច្នោះហើយបានជាក្រសួងកសិកម្ម បានស្នើសុំអោយប្រមុខរាជរដ្ឋាភិបាល បញ្ជុះតម្លៃអគ្គីសនី ជូនដល់ប្រជាកសិករក្នុងតម្លៃ៤៨០រៀលក្នុងមួយគីឡូវ៉ាត់។
ឯកឧត្តមរដ្ឋមន្រ្តី វ៉េង សាខុន បានមានប្រសាសន៏បន្ថែមថា ក្នុងមួយឆ្នាំៗយើងនាំបន្លែ ចូលពី ប្រទេសជិតខាងបើគិតជាទឹកប្រាក់អស់ប្រមាណ ២រយលានដុល្លា និងការនាំចូលត្រីមានប្រមាណ ៥០លានដុល្លា ស្ថានភាពបែបនេះវាធ្វើប៉ះពាល់ ដល់មុខមាត់ប្រទេសកម្ពុជាយើងដែលជាប្រទេសកសិកម្ម។ ដើម្បីកាត់បន្ថយការនាំចូលបន្លែនិងត្រី ពីប្រទេសជិតខាងហើយដើម្បីលើកកម្ពស់កម្រិត ជីវភាពបងប្អូនប្រជាកសិក ក្រសួងកសិកម្មកំពុងតែសិក្សាស្វែងយល់ និងបង្កើតអោយចេញនូវគោលនយោបាយមួយដែលនិងអាចជួយប្រជាកសិករ យើងអោយមានជំនាញបញ្ចេកទេសដាំដំណាំផ្សេងៗ និងការចញ្ចិមសត្វ ទទួលបានលទ្ធផលនិងអាចធ្វើការប្រកួតប្រជែង ជាមួយប្រទេសជិតខាងបាន៕






No comments: