រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រាប់អោយក្រុមគ្រូពេទ្យខេត្តតាកែវគិតពីក្រមសិលធម៌វិជ្ជាជីវៈអោយធំជាងប្រាក់
រដ្ឋមន្រ្តីក្រសួងសុខាភិបាលឯ.ឧ ម៉ម ប៊ុនហេង បានធ្វើការដាស់តឿន អោយបុគ្គលិកសុខាភិបាលខេត្តតាកែវទាំងអស់ត្រូវធ្វើយ៉ាងណាខឹតខំព្យាបាលជូនអ្នកជំងឺអោយអស់ពីចឹត្តពីថ្លើមពោលគឺត្រូវគិតពីក្រមសិលធម៌វិជ្ជាជីវៈរបស់ពេទ្យអោយធំជាងលុយ។ ការថ្លែងបែបនេះរបស់ឯ.ឧរដ្ឋមន្រ្តីក្រសួងសុខាភិបាល ខណៈពេលដែលឯ.ឧបានអញ្ជើញចូលរួមប្រកាសតែងតាំងលោក នុត ស៊ីណាត ជាប្រធានមន្ទីរសុខាភិបាលខេត្តតាកែវថ្មី នៅព្រឹកថ្ងៃ ច័ន្ទ ទី ៦ ខែ មិថុនា ឆ្នាំ ២០១៦ នេះនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តតាកែវ។
ឯ.ឧរដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានមានប្រសាសន៏ថា នៅពេលដែលប្រជាជនមានបញ្ហាសុខភាពគឺគាត់រត់មកពេទ្យអោយជួយ ដូច្នោះក្រុមគ្រូពេទ្យមិនត្រូវព្រងើយកន្តើយដែលនាំអោយមានការរិះគន់ពីប្រជាពលរដ្ឋនោះទេ គឺត្រូវតែជួយព្យាបាលប្រជាពលរដ្ឋអោយអស់ពីសមត្ថភាពដែលខ្លួនបានរៀនពីការព្យាបាលអ្នកជំងឺ។ ក្រុមគ្រូពេទ្យមួយចំនួនតូចដែលមានអាកប្បកិរិយាមិនល្អនាពេលកន្លងមកត្រូវតែកែប្រែខ្លួន មិនត្រូវធ្វើអោយបុគ្គលយើងម្នាក់ឬពីនាក់នាំអោយប៉ះពាល់ដល់ស្ថាប័នទាំងមូលនោះទេ។
នៅក្នុងឱកាសនោះផងដែរឯ.ឧរដ្ឋមន្រ្តីក៏ព្រមានផងដែរ ដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តតាកែវកុំអោយពាក់ព័ន្ធអោយសោះ ទៅនិងដល់ការស៊ីសំណូកសូកប៉ាន់រឿងដាក់ឈ្មោះបញ្ជូលក្រមខ៍ណ្ឌរដ្ឋរបស់បុគ្គលិកកិច្ចសន្យា។ ហើយបើមានបុគ្គលណាប្រព្រឹត្តិអំពើពុករលួយសូកប៉ាននិងត្រូវទទួលទោសចំពោះមុខច្បាប់ ទាំងអ្នកស៊ីសំណូកនិងអ្នកសូកគេផងដែរ៕
No comments: