ព័ត៌មានថ្មីៗ
recent

រដ្ឋមន្រ្តីអភិវឌ្ឍន៏ជនបទលើកទឹកចឹត្តអោយបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនៅទីជនបទ


          នៅក្នុងឱកាសអញ្ចើញចុះជួបសំណេះសំណាល​ជាមួយមន្រ្តីមន្ទីរ​អភិវឌ្ឍន៏​ជនបទ​ខេត្ត​តាកែ​វនៅរសៀលថ្ងៃ សុក្រ ទី ៣ ខែ មិថុនា ឆ្នាំ ២០១៦ នេះ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី​ក្រសួអអភិវឌ្ឍន៏ជនបទ បានចាត់ទុកការបង្កើត​មជ្ឈមណ្ឌលបណ្ដុះបណ្ដាល​ដែលស្ថិតនៅ​ក្រោមការទទួលខុសត្រូវរបស់ក្រសួងអភិវឌ្ឍន៏ជនបទគួតែបង្កើតនៅជាប់និងបងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ជនបទ។

ឯកឧត្តម អ៊ុក រ៉ាប៊ុន បានមានប្រសាសន៏បន្តថា បច្ចុប្បន្នមានក្រសួងមួយចំនួន​បាន​បង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតែក្នុងទីរួមខេត្តពោលមជ្ឈមណ្ឌលនេះមិនបានរីករាលដាលដល់ទីជនបទនោះទេ ដូច្នោះបើក្រសួងអភិវឌ្ឍន៏​ជនបទបង្កើតមជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល យើងនិងបង្កើតនៅតាមទីជនបទនៅព្រោះវា​និងជួយបណ្ដុះបណ្ដាល​បងប្អូនប្រជា​ពលរដ្ឋដែលក្រីក្រនៅតាមទីជនបទអោយមានជំនាញមួយច្បាស់លាស់និងជួយកាត់បន្ថយភាពក្រីក្ររបស់បងប្អូននៅតំបន់ជនបទបានមួយកម្រឹតធំ។

         នៅក្នុងឱកាស់នោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទក៏បានធ្វើការ​ជម្រុញ​អោយមន្រ្តីមន្ទីរអភិវឌ្ឍន៏បទខេត្តតាកែវ​ ត្រូវតែពិនិត្យមើលអោយបាន​ជាប់ជា​ប្រចាំ​ហើយ​រាល់ការធ្វើផ្លូវនៅទីជនបទត្រូវតែធ្វើផ្លូវអោយបានល្អមានគុណភាព ជៀសវាងការរិះគន់​ពីប្រជាពលរដ្ឋថាធ្វើផ្លូវអោយតែល្អមើល មិនបានប៉ុន្មានក៏ខូចទៅវិញខ្ទេចខ្ទី។៕











No comments:

Powered by Blogger.