ព័ត៌មានថ្មីៗ
recent

សាខាកាំកុងត្រូលខេត្តតាកែវចុះត្រួតពិនិត្យ ផ្សារត្រាំកក់ និងផ្សារតាកែវ ដើម្បីលើកកំពស់សុវត្ថិភាពចំណីអាហារនៅពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

ដើម្បីចូលរួមលើកកម្ពស់សុខសុវត្ថិភាពចំណីអាហារ និងសុខភាពរបស់ប្រជាពលរដ្ឋ នៅមុនពេល និងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សាខាកាំកុងត្រូលខេត្តតាកែវ ដឹកនាំ ដោយលោក ប៉ោ លាងគង់ ប្រធានសាខា សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងកម្លាំងសមត្ថ កិច្ច នៅព្រឹកថ្ងៃទី០៦ មេសា ២០១៦ បានចុះត្រួតពិនិត្យនិងស្រាវជ្រាវ រកមើលគុណភាពទំនិញ ជាគ្រឿងកំប៉ុង ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគ ដែលដាក់លក់ក្នុងផ្សារត្រាំកក់ ផ្សារតាកែវ ក្នុងខេត្តតាកែវ ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា ការចុះត្រួតពិនិត្ យមើលគុណភាពទំនិញនេះដែរ ដើម្បីធានាការមិនប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ទំនិញដែល ដាក់លក់លើទីផ្សារ ពិសេសក្នុងគោលបំណងពង្រឹងលើការចរាចរណ៍ទំនិញលើទីផ្សារឲ្យមានគុណ ភាព អនាម័យល្អ និងធានាបាននូវសុវត្ថិភាពចំណីអាហារលើទីផ្សារ ។
លោកប៉ោ លាងគង់ បន្ថែមទៀតថា គោលបំណងសំខាន់នោះគឺស្រាវជ្រាវរកទំនិញដែលដាក់ បន្ថែមនូវសារជាតិគីមី ត្រូវហាមឃាត់ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ មានចម្លងមេរោគគ្មាន ប្រភពច្បាស់លាស់ និងទំនិញក្លែងបន្លំពុំមានស្លាកសញ្ញាជាដើម ហើយចំពោះការចុះត្រួតពិនិត្យនា ពេលនេះ គឺមន្រ្តីសាខាបានដកហូតទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពជា ប្រភេទនំញុំ(នំពារបាន១៥កញ្ជប់ធំ) នំស៊ុតកាឡែត១២ថង់ស្មើនឹង២០០កញ្ជប់តូច ហើយក្នុងនោះ មន្ត្រីជំនាញរបស់សាខាកាំកុងត្រួល ក៍បានធ្វើត្តេស៍បឋមទៅលើបន្លែ សណ្តែកប្រដុះ ប្រហិតសាច់គោ ស្ករត្នោត ប្រហុកផងដែរ ប៉ុន្តែជាលទ្ធផល គឺពុំរកឃើញនូវសារធាតុគីមី ដែលត្រូវហាមឃាត់ នោះទេ ។
លោក ប្រធានសាខា បានបន្តទៀតថា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ កន្លងមកក៍ដូចជា បច្ចុប្បន្នមន្រ្តីជំនាញសាខា តែងតែធ្វើការត្រួតពិនិត្យទំនិញនៅតាមព្រំដែន និងនៅតាមទីផ្សារដើម្បី ណែនាំអប់រំដល់អាជីវករ ទប់ស្កាត់ទាន់ពេលវេលា ជៀសវាងខូចខាតដល់ប្រយោជន៍ និងគ្រោះ ថ្នាក់ដល់សុខភាពរបស់ ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្ទាល់ ។
លោក ប៉ោ លាងគង់ ក៍បានអំពាវនាវដល់អាជីវករទាំងអស់ ត្រួវយល់ដឹងអំពីសុវត្ថិភាពចំណី អាហារ និងទំនិញ ដែលដាក់តាំងលក់ ដោយធានាបាននូវគុណភាពល្អ មានអនាម័យ ដែលមិន ប៉ះពាល់ ដល់សុខភាពរបស់ប្រជាពលរដ្ឋ ពិសេសត្រូវចូលរួមអនុវត្តឲ្យបានខ្ពស់ទាំងអស់គ្នាចំពោះ សុវត្ថិភាព ទីផ្សារ ៕








No comments:

Powered by Blogger.