លោកជំទាវ និន សាផុន ៖ បើគ្មានសន្តិភាព ក៍គ្មានការអភវឌ្ឍវិស័យអាណាចក្រ និងពុទ្ធិចក្រដែរ
លោកជំទាវ និន សាផុន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងជាប្រធានក្រុមការងារថ្នាក់ ជាតិចុះ ជួយស្រុកកោះអណ្តែត នៅក្នុងឱកាសចុះអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផល នានាក្នុងវត្ តបទុមមង្គលហៅវត្តព្រៃបាយ ដែលស្ថិតនៅឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ បានមាន ប្រសាសន៍ថា ប្រទេសជាតិមួយត្រូវមានសន្តិភាព និងការអភិវឌ្ឍដើរទន្ទឹមគ្នា ហើយបើគ្មាន សន្តិភាពនោះទេ ក៍គ្មានការអភិវឌ្ឍ និងគ្មានអ្វីៗដែរ ។
លោកជំទាវ និន សាផុន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ បន្តថា សន្តិភាពនិងការអភិវឌ្ឍ នេះហើយ វាជាបំណងប្រាថ្នារបស់មនុស្សជាតិនៅលើពិភពលោក រួមទាំងកម្ពុជាផង ដែលវា នឹងធ្វើឲ្យប្រទេសជាតិមានភាពសម្បូរសប្បាយ រុងរឿង ជីវភាពប្រជាជនក៍ធូរធារផងដែរ ក្នុងនោះ វិស័យអាណាចក្រ និងពុទ្ធចក្រក៍រីកចម្រើន ប៉ុន្តែបើសិនជាប្រទេសនោះ កើតឡើងនូវសង្គ្រោម នោះនឹងធ្វើឲ្យអន្តរាយដល់ប្រជាជនខ្លួនឯង និងបាត់បង់អ្វីៗគ្រប់យ៉ាង ។
លោកជំទាវអ្នកតំណាងរាស្រ្តបន្ថែមទៀតថា កម្ពុជាស្ថិតក្នុងរយៈពេលជាង៣០មកនេះ បន្ទាប់ពីបញ្ជប់សង្គ្រោម និងនយោបាយឈ្នះៗរបស់សម្តេចតេជោហ៊ុនសែន ប្រទេសជាតិបាន ឆ្លងផុតពីទុក្ខវេទនា និងការព្រាត់ប្រាស់ វិនាសហិចហោច នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ហើយក្នុងនោះដែរវិស័យពុទ្ធចក្រក៍បានរស់រានឡើងវិញ ដែលនាំឲ្យពុទ្ធ បរិស័ទមានពេលវេលាគ្រប់គ្រាន់សម្រាប់គោរពប្រតិបត្តធម៌ វិន័យតាមជំនឿសាសនា រៀងៗខ្លួន ហើយបច្ចុប្បន្ននេះ ទីវត្តអារាមត្រូវបានសម្ពោធគ្រប់ទីកន្លែង ដែលបង្ហាញឲ្យឃើញពី សទ្ធាជ្រះ ថ្លារបស់ពុទ្ធបរិស័ទលើការងារវិស័យពុទ្ធសាសនានេះ ។
ជាមួយគ្នានេះដែរ លោកជំទាវ និន សាផុន ក៍បានផ្តាំផ្ញើទៅដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងព្រះសង្ឃ ត្រូវថែរក្សាឲ្យបាននូវសន្តិភាពនេះ កុំឲ្យប្រទេសជាតិធ្លាក់ចូលរណ្តៅសង្គ្រោមជាបន្ត ទៀត ហើយបើមានសន្តិភាពហើយប្រជាពលរដ្ឋ រួមជាមួយនឹងប្រទេសជាតិក៍រស់នៅក្នុង ភាពសុខ ដុមរម្យនា រស់នៅក្រោមសន្តិភាពតែមួយ ច្បាប់តែមួយ រាជរដ្ឋាភិបាលតែមួយ ។
តមកលោកជំទាវ និងក្រុមការងារក៍បានកាត់ខ្សែប៊ូសម្ពោធសមិទ្ធិផលស្រះទឹកក្នុងវត្ត ព្រមទាំងចែកជូនជាអំណោយដល់តាជីយាយជី៥០នាក់ ម្នាក់ៗក្រណាត់ស១ដុំថវិកា៥ពាន់រៀល លោកគ្រូអ្នកគ្រូនិងនិវត្តន៍ជន៩២នាក់ ម្នាក់ៗថវិកា១ម៉ីនរៀល ក្រុមកាយរិទ្ធ៥០នាក់ ម្នាក់ៗថវិកា ៥ពាន់រៀល សិស្ស១០០នាក់ ម្នាក់ៗសៀវភៅ១ក្បាលប៊ិច២ដើម និងប្រគេនបច្ច័យចំនួន១៣លាន ៤២ម៉ឺនរៀល ដល់ព្រះគ្រូចៅអធិការវត្តព្រៃបាយសម្រាប់ចាត់ចែងក្នុងកម្មវិធី ៕
No comments: