ព័ត៌មានថ្មីៗ
recent

ឯ.ឧ ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលប្រឹងប្រែងអភិវឌ្ឍន៏គឺដើម្បីអោយប្រជាជនមានជីវភាពធូធារ


នៅក្នុងឱកាសអញ្ជើញចូលរួមសម្ភោធសមិទ្ធផលនានា នៅស្រុកវត្តជ្រោយសំរោង ដែល ស្ថិតនៅក្នុងសង្កាត់បារាយ៏ ក្រុងដូនកែវ នៅព្រឹកថ្ងៃ សុក្រ ទី ២៥ ខែ មិនា ឆ្នាំ ២០១៦ នេះឯ.ឧបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងប្រាប់ប្រជាពលរដ្ឋរាប់ពាន់នាក់ ដែរបានចូលរួម នៅក្នុង ឱកាសនោះពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៏ប្រទេស​ជាតិឲ្យកាន់​តែមានការរីកចម្រើនទៅមុខ ហើយការអភិវឌ្ឍន៏ គឺមានន័យថាចង់ធ្វើអោយជីវភាព របស់ប្រជាពល​រដ្ឋកាន់តែមានជីវភាពធូឡើង។
 
ឯ.ឧបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៏បន្តថា បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជាប្រទេសជាតិមានសុខសន្តិភាព មានស្ថេរភាពនយោបាយនិងមានការ អភិ​វឌ្ឍន៏គ្រប់បែបយ៉ាង។ ការអភិវឌ្ឍន៏នេះហើយដែលធ្វើស្ថានភាព ការរស់នៅរបស់ប្រជាជន កាន់​តែមានភាពប្រសើរឡើង។ ជាងនេះទៅទៀតពួកបរទេសមួយចំនួន ដែរតែងរិះគន់ខ្មែរយើង​ថា​ឈ្លោះគ្នាឯងហើយរត់ទៅពឹងបរទេសឲ្យជួយនោះ តែបច្ចុប្បន្ននេះមានប្រទេសជិតខាង​យើងខ្លះដែរ​បានឈ្លោះគ្នាឯង បានរត់មកខ្មែរយើងអោយជួយរកដំណោះស្រាយ ដែលនេះគឺជាមោទនៈ​ភាព​របស់ខ្មែរយើង។
ឯ.ឧបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៏បន្តថា ការដឹកនាំតែងតែមាន​កំហុសតិចតួច​ជាក់ជាពុំខានហើយទោះបីជាមានការរិះគន់និងការចោទប្រកាន់ពីគណបក្សខ្លះថារាជរដ្ឋាភិបាលបាន លក់ដីឲ្យបរទេស បានរំលោភយកដីធ្លីប្រជាពលរដ្ឋ​ និងបានគាបសង្កត់ប្រជាពលរដ្ឋនិងមិនបាន​កសាងអភិវឌ្ឍន៏ជាតិជាដើមក៏ដោយ ក៏ប៉ុន្តែប្រជាពលរដ្ឋលោកនិងផ្ដល់សុភ័ក្រ​វិនិឆ្ឆ័យតាមរយៈ​មើលពីសកម្មភាព របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពីការបំរើប្រជាពលរដ្ឋ ​និងពីសមិទ្ធផលអ្វីខ្លះ​ដែល យើងបានកសាងសម្រាប់បងប្អូនប្រជាពលរដ្ឋ។ ដូច្នោះយើងសង្ឃឹម​ថាបងប្អូនប្រជាពលរដ្ឋនិង ផ្ដល់នៅយុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាផ្ដល់យុត្តិធម៌ដល់គណបក្សប្រជាជនកម្ពុជាដែល មានសម្ដេចតេជោជាប្រមុខដឹកនាំ៕





















No comments:

Powered by Blogger.