វៀតណាមផ្ដល់អាគារសាលប្រជុំតម្លៃ២៣ម៉ឺនដុល្លាដល់សាលាខេត្តតាកែវ
អាគារសាលប្រជុំដ៏ធំមួយ ដែលអាចផ្ទុកអ្នកចូលរួមបានជិត១ពាន់នាក់និងមានតម្លៃ រហូតដល់ ២៣ម៉ឺនដុល្លា ត្រូវបានអាជ្ញាធខេត្តអានយ៉ាងរបស់វៀតណាម បានសម្រេចផ្ដល់ជូនសាលាខេត្តតាកែវ ទៅតាមការស្នើសុំរបស់ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ។ ការជំរាបជូនពីការសម្រេចផ្ដល់អាគារសាលប្រជុំដ៏ធំនេះដល់ សាលាខេត្តតាកែវ ខណៈពេលដែលគណៈប្រតិភូខេត្តអានយ៉ាងមួយ ក្រុមដឹក នាំដោយអនុប្រធានគណៈកម្មាធិការប្រជាជនវៀតណាម នៅព្រឹកថ្ងៃ ពុធ ទី ៦ ខែ មេសា ឆ្នាំ ២០១៦ បានដឹកនាំគណៈប្រតិភូមកជូនពរ អាជ្ញាធខេត្តតាកែវក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីយ៏ ជាតិខ្មែរ ខាងមុខ។
លោក ឡេ វ៉ាននិង អនុប្រធានគណៈកម្មាធិការខេត្តអានយ៉ាង បានថ្លែងថា អាគារសាលប្រជុំដែលមានតម្លៃ ២៣ម៉ឺនដុល្លានេះ ត្រូវបានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងសម្រេចផ្ដល់ជួនទៅតាមសំណើររបស់ អភិបាលខេត្តតាកែវ ហើយការសាងសង់និងប្រព្រឹត្តទៅ ក្នុងពេលឆាប់ខាងមុខនេះដោយក្រុមហ៊ុនវៀតណាម របស់ខេត្តអានយ៉ាង។ ថ្លែងនៅក្នុងឱកាសនោះ អភិបាលខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ បានសំដែងនូវ អំណគុណដល់គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ដែលបានផ្ដល់អាគារសាលប្រជុំដ៏ធំនេះ។ អាគារនេះ គឺជាការដូឆ្នាំថ្មីដល់ខេត្តតាកែវក៏ដូចជា ប្រជាជនខេត្តតាកែវទាំងមូលហើយម្យ៉ាងទៀតវាក៏ជានិមិត្តរូប នៃចំណង មិត្តភាពសាមគ្គីភាពរវាងខេត្តតាកែវនិងខេត្តអានយ៉ាងផងដែរ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានមានប្រសាសន៏បន្តថា បើទោះបីជាក្រុមហ៊ុនវៀតណាមជាអ្នកសាងសង់ក៏ ដោយ ក៏ប៉ុន្តែអាជ្ញាធខេត្តតាកែវជាអ្នកគូសប្លង់ និងរៀបចំរចនាបទអាគានេះឲ្យមានលក្ខណៈជាខ្មែរសុទសាត ជាពិសេស ការជាផ្ដល់អាគារសាលប្រជុំដ៏ធំនេះជូនដល់សាលាខេត្តតាកែវ វាបាន កាត់បន្ថយការចំណាយ ថវិការរដ្ឋយើងយ៉ាងច្រើនក្រាស់ក្រែលផងដែរ៕
No comments: