ព័ត៌មានថ្មីៗ
recent

អាជ្ញាធខេត្តតាកែវបញ្ឈប់ការហាមឃាត់ប្រជាកសិករមិនអោយបួមទឹកពីបឹង និងអាងស្តុកទឹក យកទៅធ្វើស្រែ

បន្ទាប់ពីមានភ្លៀងធ្លាក់នៅតាមបណ្ដាលក្រុងស្រុកទាំង១០​ នៅទូទាំងខេត្តតាកែវ ក្នុងរយៈកាលកន្លងមកនេះ ដែលនាំអោយមានទឹក​ពេញ​ផ្ទៃអាងស្តុកទឹកនិង​នៅតាមបឹងបួមួយចំនួននោះ អាជ្ញាធខេត្ត​តាកែវ​បានបញ្ឈប់ទាំងស្រុង ក្នុងការហាមឃាត់ប្រជាពលរដ្ឋមិន​អោយ​បូមទឹកពីបឹង ឬអាងស្តុកទឹកយកទៅបញ្ជូលស្រែ ដោយបារម្ភពីការខ្វះ​ខាតទឹ​កប្រើប្រាស់នៅក្នុងឆ្នាំខាងមុខ។
          លោក ប៊ុន ហ៊ួ ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តតាកែវបាន​ថ្លែងឲ្យដឹងថា នៅតាមបឹង ស្ទឹង និងអាងស្តុកទឹកជាច្រើននៅក្នុងខេត្ត​តាកែវមានទឹកគ្រប់គ្រាន់ បន្ទាប់ពីមានភ្លៀងធ្លាក់នៅគ្រប់ក្រុង​ស្រុក​ក្នុងរយៈពេលប៉ុន្មានសប្ដាហ៏កន្លងមកនេះ។ ស្ថានភាពបែបនេះបានបង្ក​ល​ក្ខណៈងាយស្រួលអោយ បងប្អូនប្រជាកសិករចាប់ផ្ដើមធ្វើស្រែវស្សា  ហើយអាជ្ញាក៏បានបញ្ឈប់ទាំងស្រុងក្នុងការហាមឃាត់ ប្រជា កសិករមិនអោយបូមទឹកពីបឹងបួនានាតទៅទៀតដែរ។
          លោកប្រធានមន្ទីរធនធានទឹក ក៏បានលើកឡើងពីស្ថានភាពធូ​ស្រាល​នៃក្ដីបារម្ភរបស់អាជ្ញាធរ ខេត្តតាកែវកន្លងមកដែលភ័យព្រួយ ពីការខ្វះខាតទឹកសម្រាប់ហូបផងដែរ ជាពិសេសបឹងតាកែវដែលជា កន្លែង​ផ្គត់ផ្គង់​ទឹកស្អាតដល់ប្រជាពលរដ្ឋក្នុងក្រុងដូនកែវជាង៥ពាន់គ្រូសារ។

          លោក ញឹម ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត​តាកែវ​បានថ្លែងឲ្យដឹងថា ខណៈពេលដែលមានភ្ញៀងធ្លាក់យ៉ាងជោគជាំ ​នៅស្ទើរតែគ្រប់ស្រុករបស់ខេត្តតាកែវ វាបានធ្វើអោយ ប្រជាកសិករបាន​ចាប់ផ្ដើមធ្វើស្រែបានប្រមាណជិត២ម៉ឺនហិកតា បើគិតជាភាគរយគឺបាន​ប្រមាណ១១ ភាគរយនៃផ្ទៃដីស្រែវស្សា។ បើប្រៀបធៀបទៅនិង២០១៥​កន្លងមក ការធ្វើស្រែវស្សាគឺមានការយឺតយ៉ាង ជាងឆ្នាំទៅប្រមាណ​៥ពាន់ហិកតា។ បើតាមលោកប្រធានមន្ទីរកសិករកម្មខេត្តតាកែវ ក្នុងឆ្នាំ២០១៥ កន្លងទៅ ខេត្តតាកែវនៅសល់ស្រូវប្រមាណ៧៧ម៉ឺនតោន ហើយខេត្តតាកែវគឺ​ជាខេត្តដែលស្ថិតនៅក្នុង លំដាប់លេខ២បន្ទាប់ពីខេត្តព្រៃវែង ដែល​ផលឹតស្រូវបានច្រើនជាងគេ។ ហើយនៅក្នុងឆ្នាំ២០១៦នេះ​អាជ្ញាធ​ខេត្តរំពឹងថាទិន្នផលស្រូវនៅក្នុងខេត្តនិងទទួលបានលទ្ធផលល្អដូចឆ្នាំកន្លងទៅផងដែរ៕



No comments:

Powered by Blogger.