តំណាងរាស្រ្តខេត្តតាកែវប្រាប់ស្រ្តីអោយចុះពន្យល់ប្រជាពលរដ្ឋពីនយោបាយប្លាស់ប្ដូដ៏គ្រោះថ្នាក់
អ្នកតំណាងរាស្រ្តខេត្តតាកែវ លោកជំទាវ និន សាផុន បានធ្វើការជម្រុញស្រ្តីអោយចូលរួមនៅក្នុងឆាកនយោបាយឲ្យកាន់តែផុលផុសឡើង ជាពិសេសស្រ្តីត្រូវតែចុះពន្យល់ប្រជាពលរដ្ឋដល់មូលដ្ឋានពីការផ្លាស់ប្ដូរនយោបាយដ៏គ្រោះថ្នាក់ ដែលក្រុមអ្នកនយោបាយមួយចំនួនបានដើរបោកប្រាស់ប្រជាពលរដ្ឋពលរដ្ឋ។
ថ្លែងនៅចំពោះមុខស្រ្តីប្រមាណជា៣រយនាក់ នៅក្នុងឱកាស់ជួបសំណេះសំណាលនិងអបអសាទខួបលើកទី១០៥ទិវានារីអន្តរជាតិ៨មិនា ដែលរៀបចំធ្វើឡើងនៅទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជាខេត្តតាកែវនៅព្រឹកថ្ងៃ អង្គារ៏ ទី ១ ខែ មិនា ឆ្នាំ ២០១៦ នេះ លោកជំទាវ និន សាផុន បានថ្លែងថា បច្ចុប្បន្ននេះស្រ្តីនៅក្នុងប្រទេសកម្ពុជាយើងមានប្រមាណ៥២ភាគរយ ដូច្នោះសំលេងស្រ្តីមានឥទ្ធិពលខ្លាំងណាស់ នៅក្នុងសង្គមឬនៅក្នុងរបត់នយោបាយរបស់ប្រទេសកម្ពុជាយើង។ ដូច្នោះស្រ្តីត្រូវតែនាំគ្នាចូលរួមនៅក្នុងសកម្មភាពនយោបាយបន្ថែមទៀត ជាពិសេសត្រូវតែចុះធ្វើការពន្យល់នៅមូលដ្ឋានអោយប្រជាពលរដ្ឋបានយល់ដឹងពីរបត់នយោបាយនិងពីការចង់ប្លាស់សង្គមតាមអូសទាញរបស់ពួកអ្នកនយោបាយប្រជាភិថុតមួយចំនួន។
លោកជំទាវអ្នកតំណាងរាស្រ្តខេត្តតាកែវបានមានប្រសាសន៏បន្តថា បញ្ហាការផ្លាស់ប្ដូរសង្គមតាមរបៀបប្រទេសនៅមជ្ឈឹមបូព៌ាជាគំរូអាក្រក់មួយ។ ជិវិតរបស់ពលរដ្ឋនៅមជ្ឈឹមបូព៌ាជាពិសេសនៅប្រទេសស៊ីរីរាប់ម៉ឺនសែននាក់ បានបាត់បង់ជីវិតនិងមនុស្សរាប់លាននាក់ផ្សេងទៀតបានរត់ភៀសខ្លួនហើយប្រទេសជាតិ ស្ទើរតែក្លាយជាគំនផេះផង់ដោយសារតែនយោបាយផ្លាស់ប្ដូនេះ។ នយោបាយប្លាស់ប្ដូដ៏អាក្រក់នេះ ស្រ្តីនៅក្នុងប្រទេសកម្ពុជាយើងត្រូវតែពន្យល់ប្រជាជនអោយបានដឹងហើយត្រូវធ្វើយ៉ាងណាអោយពួកគេចូលរួមថែរក្សាសន្តិភាពដែរគណបក្សកាន់អំណាចបានស្វែងរកយ៉ាងលំបាកសម្រាប់ប្រទេសនិងសម្រាប់ប្រជាជនកម្ពុជានិងដើម្បីធ្វើការអភិវឌ្ឍន៏ប្រទេស៕
No comments: