លោក អ៊ុន វណ្ណា អភិបាលរងខេត្ត បានដឹកនាំគណប្រតិភូខេត្តតាកែវ ១៣រូប ទៅប្រទេសវៀតណាម
កាលពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៦ លោក អ៊ុន វណ្ណា អភិបាលរងខេត្ត បានដឹកនាំគណប្រតិភូខេត្តតាកែវ ១៣រូប ទៅចូលរួម រៀនពីរបៀបបង្កើតវេបសាយ និងការគ្រប់ គ្រងវេបសាយរបស់ខេត្ត នៅខេត្តអានយ៉ាង ប្រទេសវៀតណាម រយះពេល៣ថ្ងៃ ជាលទ្ឋផលនោះ គណប្រតិភូទាំង ១៣រូប បានយល់កាន់តែច្បាស់ពី របៀបគ្រប់គ្រងវេសាយ និងរបៀបផ្ដល់ព័ត៌មានផ្សេងៗ ដូចជា តំបន់ទេសចរណ៏ក្នុងខេត្ត ប្រពីណៃ វប្បធម៌ ជីវភាពរស់ប្រជាជនក្នុងខេត្តតាកែវ តាមបណ្ដាស្រុកទាំងអស់ក្នុងខេត្ត ចំណេះដឹងផ្សេងៗ សេចក្ដីជូនដំណឹងផ្សេងៗរបស់ខេត្ត ទិសដៅក្នុងការអភិវឌ្ឍន៏ ខេត្តនាពេលអានាគត់ និងបច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ឋក្នុងខេត្ត កិច្ចសហប្រតិបត្តិការផ្សេងៗ សកម្មភាពរបស់គណអភិបាលខេត្ត ថ្នាក់ដឹកនាំក្នុងខេត្តតាកែវ តាមរយះ វេបសាយទៅកាន់ពិភពលោក ៕
No comments: