ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ប្រគល់ប្រាក់មរណៈសង្គ្រោះរបស់សម្ដេចតេជោ ហ៊ុន សែន ៤៤លានរៀល
គ្មានពេលណាមួយដែលរាជរដ្ឋាភិបាលកម្ពុជាជាពិសេសប្រជាពលរដ្ឋកម្ពុជាបានបំភ្លេចគុណ
អតីតៈយុទ្ធជនពលីដែលបានបូជាឈាមស្រស់ សាច់ស្រស់ការពារជាតិ និងរំដោះ ប្រជាជនឲ្យមានរស់ រានមានជិវិតរហូតដល់សព្វថ្ងៃនេះទេ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឡាយ វណ្ណៈ អភិបាល ខេត្តតាកែវ ដែលបានថ្លែង នៅចំពោះក្រុមគ្រូសារ អតីតៈយុទ្ធជនពលីនៅក្នុងពីធីប្រគល់ប្រាក់ មរណៈ សង្រ្គោះដល់ក្រុម គ្រូសារអតីតៈយុទ្ធជនពលី ចំនួន១១នាក់ ដោយម្នាក់ៗថវិកា៤លានរៀល ។ ពិធី ប្រគល់ នេះ ធ្វើឡើងនៅសាលាខេត្តតាកែវ កាលពីរសៀលថ្ងៃ ច័ន្ទ ទី ១៨ ខែ មករា ឆ្នាំ ២០១៦ នៅសាលាខេត្តតាកែវ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៏បន្តថា ប្រទេសកម្ពុជាមានការអភិវឌ្ឍ និងរីក ចម្រើនដូចបច្ចុប្បន្ននេះហើយប្រជាពលរដ្ឋមានជីវភាពធូធា គឺអាស្រ័យមកពីពលីកម្ម ដ៏ធេងចំពោះ អតីតៈយុទ្ធជនពលីរបស់យើង។ ពួកគាត់គឺជាវិរៈបុរសជាតិ ពិតប្រាកដដែលយើងទាំងអស់គ្នា មិនដែរ និងបំភ្លេច។ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោដឹកនាំ លោកមានការយកចិត្ត ទុកដាក់ ណាស់ចំពោះបងប្អូនក្រុមគ្រូសារអតីតៈយុទ្ធពលី។ កន្លងមកគ្រាន់ តែទទួលដំណឹងថា ក្រសួងសង្គមកិច្ចបានជំពាក់ប្រាក់បងប្អូនគ្រូសារអតីតៈយុទ្ធពលី សម្ដេចលោកបានបញ្ជាភ្លាមឲ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវយកលុយមកផ្ដល់ជួនបងប្អូនភ្លាម ហើយបានផ្ទេការងារនេះ ពីក្រសួង សង្គមកិច្ចឲ្យមកក្រសួងការពារជាតិ ជាអ្នកកាន់កាប់វិញ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៏បន្តថា នេះសបញ្ចាក់ពីការយកចឹត្តទុក ដាក់ ពីរាជរដ្ឋាភិបាលចំពោះក្រុមគ្រូសារអតីតៈយុទ្ធជនពលី ហើយនៅលើពិភពលោកនេះ ក៏គ្មាន នាយករដ្ឋមន្រ្តីប្រទេសណាមួយដែលយកចិត្តទុកដាក់ ដល់ក្រុមគ្រូសារអតីតៈយុទ្ធជនពលី ដូចនាយករដ្ឋមន្រ្តី ប្រទេសកម្ពុជាដែរ៕
No comments: