ព័ត៌មានថ្មីៗ
recent

LG សម្ងំ​ផលិត​Smartphone អេក្រង់​ពីរ?

lg-split-keyboardកាល ​ពី​ថ្ងៃ​ព្រហស្បតិ៍ កន្លង​ទៅ​នេះ គេហទំព័រ​អន្តរជាតិ​មួយ​ បាន​ចុះផ្សាយ​ព័ត៌មាន​ស្ដី​ពី​ការ​ផលិត​ទូរស័ព្ទ​ដៃ​ឆ្លាតវៃ ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​Android ​អេក្រង់​ពីរ។

ចំពោះ​ព័ត៌មាន​នេះ គ្មាន​ប្រភព​ណា​មួយ​របស់​LG ចេញ​មុខ​បំភ្លឺ​​ថា​ក្រុមហ៊ុន​ខ្លួន​មាន​គម្រោង​នេះ​ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​ព័ត៌មាន​ល្ហិចល្ហៀង​ក្នុង​ការ​ផលិត​អ្វី​ដែល​ថ្មី​ដើម្បី​ទាញ​យក​ ប្រជាប្រិយភាព​លើ​ទីផ្សារ​ប្រកួត​ប្រជែង​នេះ​ត្រូវ​បាន​គេ​ដឹង​ថា Smartphone របស់​LG ដែល​ស្ថិត​ក្នុង​គម្រោង​នេះ​មាន​ឈ្មោះ​ថា​LG Maxx Q។

យ៉ាង​ណា​មិញ​ចំពោះ​ព័ត៌មាន​លំអិត​ តម្លៃ និង​កាលបរិច្ឆេទ​របស់​Android OS ម៉ូដែល​LG Maxx Q​ពុំ​ទាន់​មាន​Website បរទេស​ល្បីៗ​ណា​មួយ​ចុះផ្សាយ​នៅ​ឡើយ​ទេ ស្រប​ពេល​ខាង​រោងចក្រ​LG ក៏​ស្ងប់ស្ងាត់។ Sabay សន្យា​ថា​នឹង​តាម​ប្រមាញ់​ព័ត៌មាន​Update បន្ថែម​​ដែល​ពាក់ព័ន្ធ​នឹង​ពាក្យ​ចចាម​អារាម​នេះ។

ប្រសិន​បើ​Android Smartphone Maxx Qដំណើរការ​ដោយ​អេក្រង់​ពីរ​ពិត​មែន​តើ​LG អា​ច​ជោគជ័យ​ទេ? ទាញ​បាន​ប្រជាប្រិយភាព​ប៉ុន្មាន​ភាគរយ​ទៅ ខណៈ​ដែល​Apple, Samsung, Sony និង​Nokia កំពុង​តែរិះរក​យុទ្ធសាស្ត្រឈ្នះៗ​រៀងៗ​ខ្លួន? ចុះ​ចំណែក​មិត្តយុវវ័យ​វិញ​ស្រលាញ់ Smartphone អេក្រង់​ពីរ​ដែរ​ឬ​ទេ? ដកស្រងចេញពី www.news.sabay.com.kh

No comments:

Powered by Blogger.