WP 7 ប្រើ Dual-Core U8500 ទំហំ 1.2GHz
នាយក ប្រតិបត្តិក្រុមហ៊ុនក្រុមហ៊ុន ST-Ericsson បានផ្សាយនៅលើទំព័រទស្សនាវដ្ដី Forbes ថា WP 7 នឹងដំណើរការព្រមគ្នាជាមួយ Dual-Core U8500 ហើយ WP8 នឹងបន្តតំណែងពី WP7។
រហូតមកដល់ពេលនេះ WP7 កំពុងត្រូវបានបំពាក់ផ្ដាច់មុខដោយ Qualcomm Chipset តែនាយកប្រតិបត្តិ ST-Ericsson អះអាងថា នឹងមានក្រុមហ៊ុនផ្គត់ផ្គង់ Chipset មួយផ្សេងទៀត សម្រាប់បំពាក់ឲ្យ Nokia Windows Phone 7 ប៉ុន្តែមិនទាន់ប្រាកដថាក្រុមហ៊ុនណានោះទេ។
Nokia WP នឹងបំពាក់ដោយ Dual-Core U8500 Chipset ដែលមានទំហំប្រហែល 1.2GHz។ ទំហំនេះអាចនឹងប្រែប្រួល ក៏ប៉ុន្តែប្រហែលជា Dual-Coreនេះក្លាយជា Processor ដំបូងបំផុតរបស់ Nokia WP។
នៅឆ្នាំ២០១២ខាងមុខ ក្រុមហ៊ុន Nokia នឹងបញ្ចេញ១២ម៉ូដែលដំណើរការដោយ Windows Phone 7 ហើយ U8500 នឹងត្រូវបានដាក់ឲ្យដំណើរការលើម៉ូដែលទាំង១២នេះ។ នេះជាការអះអាងបន្ថែមដោយនាយកប្រតិបត្តិរូបនេះ។
ជាមួយគ្នានេះដែរ លោកមានជំនឿយ៉ាងមុតមាំថា ក្រុមហ៊ុនរបស់លោក នឹងក្លាយជាអ្នកផ្គត់ផ្គង់ដ៏សំខាន់មួយរបស់ក្រុមហ៊ុន Nokia។
សូមបញ្ជាក់ថា U8500 បំពាក់ភ្ជាប់មកជាមួយ Mali-400 GPU មានសមត្ថភាពខ្ពស់ ដែលកំពុងត្រូវបានគេដាក់បំពាក់ជាមួយ Samsung Galaxy S II៕ដកស្រងចេញពី www.kqube.com.kh
No comments: