ព័ត៌មានថ្មីៗ
recent

ជនរងគ្រោះស្លាប់១១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់នៅខេត្តកំពង់ស្ពឺ មានមន្ត្រីគយ ៣នាក់

(កំពង់ស្ពឺ)៖ ក្នុងចំណោមជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ១១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់នៅខេត្តកំពង់ស្ពឺនោះ មានជនរងគ្រោះ ៣នាក់ជាមន្ត្រីគយបម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ។

យោងតាមមន្ត្រីបម្រើការនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានប្រាប់ Fresh News ឱ្យដឹងនៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះថា មន្ត្រីគយទាំង៣នាក់រួមមាន៖ ១. ឈ្មោះ ជន់ ច័ន្ទរិទ្ធ, ២. ឈ្មោះ គឹម ឆាត អនុប្រធានប្រធានការិយាល័យ និងទី៣. ឈ្មោះ ហេង មករា។ បច្ចុប្បន្នជនរងគ្រោះទាំងបីនាក់នេះ ត្រូវបានដឹកយកមកតម្កល់ធ្វើបុណ្យនៅវត្តទឹកថ្លា។​ ជនរងគ្រោះជាមន្ត្រីគយនេះ ត្រូវបានបញ្ជាក់ថា ធ្វើដំណើរតាមរថយន្តហាយឡែកឌ័រ។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា ទិន្នន័យជាបឋមគ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យមនុស្សស្លាប់ ១១នាក់ ស្រី ១នាក់ និងរបួស ៤នាក់។

បើតាមលោកស្នងការជនរងគ្រោះរហូតស្លាប់បាត់បង់ជីវិតមាន ៦នាក់ ជិះនៅក្នុងរថយន្ត HIGHLANDER និង ៤នាក់ទៀតជិះនៅក្នុងរថយន្តទេសចរណ៍២៤កៅអី។ រីឯអ្នករងរបួស ៤នាក់ទៀតជាអ្នកធ្វើដំណើរលើរថយន្តទេសចរណ៍២៤កៅអី៕ 

ផ្តល់សិទ្ធិដោយ៖ Freshnews
https://drive.google.com/uc?export=view&id=1X2o5t5jeymosRRh4K8pk_v30SXGSRG33https://drive.google.com/uc?export=view&id=1ItMBaB3xa7R_8f7S7Xh-CQNQHUDXtiothttps://drive.google.com/uc?export=view&id=17tUbc5DASe6sAewMEZ86fB2PdC8CVpzX

No comments:

Powered by Blogger.