ព័ត៌មានថ្មីៗ
recent

បុរសម្នាក់តូចចិត្តប្រពន្ធមានប្រុសថ្មី បីកូនស្រីមកលោតទឹកសម្លាប់ខ្លួន នៅស្ពានព្រែកសំរោង

កណ្តាល៖ បុរសម្នាក់តូចចិត្តនឹងប្រពន្ធផិតក្បត់មានសាហាយ បានបីកូនស្រីតូចមកលោតទឹកសម្លាប់ខ្លួននៅស្ពានព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ប៉ុន្តែត្រូវបានប៉ូលីសចរាចរណ៍ឃើញក៏រត់ទៅឃាត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណជា៤រសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩។
បុរសខាងលើមានឈ្មោះ ហេង សំណាង ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុបមានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិរបោះអង្កញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកកូនស្រីឈ្មោះ ហេង សៀវឈីង ភេទស្រី អាយុ៣ឆ្នាំ។
ដំណើររឿងហេតុ នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាក Dream125 ពណ៌ខ្មៅ ដឹកកូនស្រី ចេញពីបន្ទប់ជួលនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងគោលបំណងមកលោតទឹកពីលើស្ពានព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។ តែពេលជនរងគ្រោះកំពុងអោបកូនស្រីរៀបចំលោតពីលើស្ពាន ក៍ត្រូវបាននគរបាលចរាចរណ៍ក្រុងតាខ្មៅ កំពុងសំរួលចរាចរណ៍នៅលើស្ពានបានឃើញ ក៍បានឃាត់ជនរងគ្រោះយកមកប៉ុស្តិ៍នគរបាលតាខ្មៅ ដើម្បីធ្វើការសួរនាំ។
មូលហេតុ: ដោយសារជនរងគ្រោះមានវិបត្តិក្នុងគ្រួសារ (ប្រពន្ធផិតមានប្រុស)  សមត្ថកិច្ចក៏ធ្វើការការអប់រំ ហើយអោយវិលត្រឡប់ទៅផ្ទះវិញ៕

No comments:

Powered by Blogger.