ប្រជាពលរដ្ឋសម្ដែងការមិនពេញចិត្ត ចំពោះអាជ្ញាធរមូលដ្ឋានសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ មិនចេះរកដំណោះ ស្រាយជូនពលរដ្ឋនៅមូលដ្ឋាន
តាកែវ៖ ប្រជាពលរដ្ឋសម្ដែងការមិនពេញចិត្ត ចំពោះអាជ្ញាធរមូលដ្ឋានសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ដែលមិនចេះរកដំណោះស្រាយជូនពួកគាត់ គ្រាន់តែផ្លូវមួយខ្សែនេះពិបាកជាង៣០ឆ្នាំមកហេីយ លុយមូលនិធិឃុំសង្កាត់ ក៏គ្មានយកមកអនុវត្តន៍គម្រោងជួសជុលផ្លូវ១ខ្សែនេះដែរ។
ជាក់ស្ដែងផ្លូវមួយខ្សែ ចាប់ពីគុលស្ពានចុងថ្នល់ រហូតដល់ភូមិធន់មន់ ដែលចំកណ្ដាលក្រុងដូនកែវ មានប្រវែងជាង៨០០០ម៉ែត្រ ដែលរងការខូចខាតអស់ជាង៣០ឆ្នាំមកហេីយនេះ សព្វថ្ងៃកំពងជួបការលំបាកក្នុងការធ្វេីដំណេីរណាស់ ព្រោះមានជង្ហុុកធំៗហេីយជ្រៅ ពេលភ្លៀងរអិលទៀតផង ពិបាកក្នុងការធ្វេីដំណេីរមករៀន ធ្វេីការ នឹងដឹកកសិផលរកទទួលទានផ្សេងៗរបស់ពលរដ្ឋ។
តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ ភ្នាក់ងារព័ត៌មានថា យេីងឲ្យដឹងថា កាលពីប៉ុន្មានខែមុនឃេីញមានក្រុមហ៊ុនចិនដាក់គ្រឿងចក្រ ឈួសឆាយថាធ្វេីផ្លូវកៅស៊ូ តែមិនបានប៉ុន្មានផងដកគ្រឿងចក្រទៅវិញអស់ ស្ងាត់ឈឹង ទុកអោយផ្លូវនេះលំបាកដដែល ប្រហែលជាមានអ្វីនៅពីក្រោយរឿងនេះហេីយ។
ប្រជាពលរដ្ឋក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ទាំងមូលសូមសំណូមពរដល់អាជ្ញាធរ ដែលពាក់ព័ន្ធ ជួយកែសម្រួលផ្លូវមួយខ្សែនេះផង ពេលមានភ្លៀងម្ដងៗផ្លូវនេះរអិលណាស់ ហេីយជង្ហុកជ្រៅៗទៀត មិនថាតែសិស្សសាលាទេដែលដួល ប្រជាពលរដ្ឋ ស្ទេីរតែមួយសង្កាត់បារាយណ៍ ទៅហេីយដែលជួបបញ្ហាទាំងនេះ ជាពិសេសសំណូមពរដល់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ មេត្តាជួយជម្រុញដល់ក្រុមហ៊នស្ថាបនាផ្លូវនេះពន្លឿនការជួសជុលផង ព្រោះមកតែឈ្មោះប៉ុន្តែជាក់ស្ដែងគ្មានក្រុមហ៊ុនណាធ្វេីទាល់តែសោះ៕
No comments: