ព័ត៌មានថ្មីៗ
recent

ស្លាប់ប្ដី​ ប្រពន្ឋរងរបួសធ្ងន់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ​ នឹងរថយន្តធន់ធ្ងន់

ខេត្តតាកែវ ៖ ស្លាប់១នាក់ រងរបួសធ្ងន់១នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ មានទិសដៅបញ្ច្រាស់គ្នា នៅស្រុកត្រាំកក់​​ ករណីខាងលើកើតឡើងនៅថ្ងៃសៅរ៍០៦កើត ខែជេស្ឋ ឆ្នាំកុរឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនាឆ្នាំ២០១៩ វេលាម៉ោង០៩និង៥០នាទី ស្ថិតនៅលើផ្លូវលេខ២២ចន្លោះគីឡូម៉ែត្រលេខ០៨និងលេខ០៩ក្នុងភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ 

រថយន្តម៉ាកហុីយ៉ាន់ដាយពណ៌ស គ្មានពាក់ផ្លាកលេខ(អ្នកបើកបរគេចខ្លួនបាត់ក្រោយកើតហេតុ)បើកបរមកពីទិសខាងកើតលុះមកដល់ចំណុចខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាកវីវ៉ាពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1I.3525 បើកបរដោយឈ្មោះ ឈន គីមអេង ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិព្រៃមោក ឃុំស្រែរនោង ស្រុកត្រាកក់ខេត្តតាកែវ មុខរបរកសិករ (ស្លាប់នៅកន្លែងកើតហេតុ) និងមានឌុបប្រពន្ធឈ្មោះ ខឹម សារ៉ាន់ អាយុ៤៨ឆ្នាំ មុខរបរកសិករ(របួសធ្ងន់) ។ 

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញចុះដល់កន្លែងកើតហេតុ បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ និងធ្វើកំណត់ហេតុដកហូតវត្ថុតាងខាងលើយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីធ្វើការស្រាវជ្រាវបន្ត រីឯសាកសពបានប្រគល់ជូនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://drive.google.com/uc?export=view&id=1Oi7q-bjpcdqo1D08-NJyf4lsncEsj2ZVhttps://drive.google.com/uc?export=view&id=1ptNykQDdGEq8DYQB49UyzZ8OMsaNAFmLhttps://drive.google.com/uc?export=view&id=1xfjp3b0wG3AMkVY9Nao1eDe9r44Q_Y4hhttps://drive.google.com/uc?export=view&id=15gsNC87f_Bm3b12N8HF605xmjV60kMWGhttps://drive.google.com/uc?export=view&id=1EcjWFncmaNacJuFZd2AnNTlW-RabUUf1

No comments:

Powered by Blogger.