ជនជាតិចិនម្នាក់ស្លាប់ និងជនជាតិថៃម្នាក់របួសស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកោះកុង
កោះកុង៖ ជនជាតិចិនម្នាក់ស្លាប់ និងជនជាតិថៃម្នាក់រងរបួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរ ណ៍រថយន្តក្រឡាប់ដោយខ្លួនឯង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៩ វេលាម៉ោង០៩នឹង១៥នាទីព្រឹក នៅចំណុចចន្លោះគីឡូម៉ែត្រលេខ ១០១-១០២ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង។
មន្ត្រីនគរបាលខេត្តកោះកុងបានអោយដឹងថាមុនពេលកេីតហេតុមានរថយន្តមួយគ្រឿងម៉ាកស៊េីប ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2G-8704 បើកបរដោយឈ្មោះ ឆុង ឈីង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិចិនហុងកុង ស្លាប់នៅនឹងកន្លែងកើតហេតុ និងរួមដំណើរឈ្មោះ សាលី ឈុង ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិថៃ ភរិយារងរបួសស្រាល។
ក្រោយកេីតហតុកម្លាំងសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសព ជូនភរិយាសព យកទៅភ្នំពេញរក្សាទុកនៅស្ថានទូតចិន ៕
No comments: