ព័ត៌មានថ្មីៗ
recent

សូមជួយស៊ែរបន្តផង! យន្តហោះ​ខ្នាតធំរបស់​ខ្មែរយើង​ ចំនួន​២គ្រឿង​ ត្រូវ​បាន​គេប្រទះឃេីញ​ ​ទុកចោល​នៅប្រទេស

មជ្ឈដ្ឋាន​ក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​ជាច្រើន​ បានមានការភ្ញាក់​ផ្អើល​ជាខ្លាំង​ ខណៈដែល​ប្រទះឃេីញ​យន្តហោះ​របស់​ខ្មែរ​ចំនួន​ ២គ្រឿងដ៏ធំ​ ​ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម​ ត្រូវ​បាន​គេទុកចោល​នៅលេីទឹកដីក្នុង​ព្រលានយន្តហោះ​​ក្រៅប្រទេស​ បេីទោះបីជា​យន្តហោះ​នេះ​ មិនអាចដំណេីរការ​បានយ៉ាងណាក្តី។

បេីយោងតាម​ការ​បញ្ជាក់​តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ ពៅ​ សារី​ បានមាន​ការ​បញ្ជាក់​លំអិត​ឲ្យដឹងថា​៖​ «ខ្មោចយន្តហោះ​ ប្រភេទ SE-210 Caravell (ផលិតនៅប្រទេសបារាំង) មានសញ្ញា អាកាសចរកម្ពុជា ដែលបោះបង់ចោល​ ក្នុងអំឡុងសង្រ្គាមស៊ីវិល​ នៅកម្ពុជា ទសវត្សរ៍ 1970s ត្រូវបានគេទុកសំចតចោលក្នុងអាកាសយានដ្ឋាន​ ដនមឿង ប្រទេសថៃ (រូបថតឆ្នាំ 2016)។ ចំណែកឯរូបទី2 គឺជារូបចុះចតរបស់អាកាសចរកម្ពុជា​នៅអាកាសយានដ្ឋាន Kaitak នាទីក្រុងហុងកុង កាលពីឆ្នាំ 1973 ។ អ្នកមានធនធាននៅកម្ពុជា គួរទាក់ទងទិញត្រឡប់មកកម្ពុជាយើងវិញ ដើម្បីកែឆ្នៃ​ ធ្វើជាអាហារដ្ឋានទេសចរណ៍»។

យ៉ាងណាមិញ​ ចំពោះ​ការលេីកឡេីង​របស់​ម្ចាស់​គណនី​ខាងលើ​នេះ​ ត្រូវ​បាន​មតិ​មួយ​ចំនួន​បានមានការលេីកឡេីងស្រដៀងគ្នាថា​ វាមិនមែនជារឿងដែលងាយស្រួលនោះទេ​ ក្នុងការដឹកយកយន្តហោះ​ដែលមានទំហំដ៏ធំមួយនេះ​ យកមក​ប្រទេស​កម្ពុជា​វិញនោះ​ គឺពិតជា​ពិបាកខ្លាំងណាស់៕
https://drive.google.com/uc?export=view&id=1lEavyUuAvBO97FHuTeyjypRufND5ivN6https://drive.google.com/uc?export=view&id=1_438mEe_azJv-WzunQpVFi6Tl67etmZshttps://drive.google.com/uc?export=view&id=1444kVlbMnmzEqaQoIQojJGfHDzzPHYhFhttps://drive.google.com/uc?export=view&id=1d_q_AfJ7GDgf9f32BzyiCE2gsewF7D4Shttps://drive.google.com/uc?export=view&id=1le0DLX0F-DdvFVae8Ds_BflNcYIvtnmI

No comments:

Powered by Blogger.