មុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀន ៤នាក់ ត្រូវសមត្ថកិច្ច ស្រុកបាទីឃាតខ្លួន
តាកែវ៖ កំម្លាំងនគរបាលស្រុកបាទី បានធ្វើការឃាតខ្លួនមុខសញ្ញាជួញដូរ
និងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្ម ០៤នាក់ កាលពីវេលាម៉ោងជាង ៨យប់ ថ្ងៃទី ២៤ ខែមេសា
ឆ្នាំ២០១៩ នៅចំណុចភូមិ សិរីមានជោត ឃុំកុមារាជា ស្រុកបាទី ។
បើយោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងថា
ក្រោមការដឹកនាំបញ្ជា ផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង
ស្នងការនគរបាលខេត្តតាកែវ និងមានការ សម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានធ្វើការ ចុះបង្ក្រាបមុខសញ្ញាជួញដូរ ចែកចាយ
និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិសិរីមានជោត ឃុំកុមារាជា
ស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់៖
១/.ឈ្មោះ ផូ ផុល ភេទប្រុស អាយុ៣៩ឆ្នាំ
មានទីលំនៅភូមិ-ឃុំខាងលើ(ជាមុខសញ្ញាជួញដូរ) ២/.ឈ្មោះ ខាត់ ធឿន ភេទប្រុស អាយុ៣៦ឆ្នាំ
មានទីលំនៅភូមិកញ្ចាង ឃុំកុមារាជា ស្រុកបាទី (មុខសញ្ញាប្រើប្រាស់)
៣/.ឈ្មោះ ហ៊ឹម វុត្ថា ភេទប្រុស អាយុ២៩ មានឆ្នាំ មានទីលំនៅភូមិកញ្ចាង
ឃុំកុមារាជា ស្រុកបាទី (មុខសញ្ញាប្រើប្រាស់)
៤/.ឈ្មោះ យឹម ឧស្សា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃស្លែង ឃុំកុមារាជា
ស្រុកបាទី (មុខសញ្ញាប្រើប្រាស់)
ក្នុងប្រតិបត្តិការណ៍ខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖
ម្សៅក្រាមពណ៌សថ្លាចំនួន ០៤ កញ្ចប់(ធំ០១កញ្ចប់) ម៉ូតូ ០២គ្រឿង ទូរស័ព្ទដៃ ០៣គ្រឿង
ដាវ ០១ដើម កូនកាំបិត ០១ សម្ភារ ប្រើប្រាស់ និងវេចខ្ចប់មួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបានកម្លាំងកម្លាំងជំនាញ កំពុងសាកសួរ
និងកសាង សំណុំរឿងតាមនីតិវិធី បញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្ត៕
No comments: