សូមបង្កេីនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ធម្មជាតិ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ក្នុងករណីរន្ទះបាញ់ ២កន្លែងផ្សេងគ្នា ក្នុងស្រុកថ្មគោល
បាត់ដំបង៖ នៅវេលាម៉ោង ១៣:២០នាទី រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ មានករណីភ្លៀងធ្លាក់ លាយខ្យល់កន្ត្រាក់ ក៏មានករណីរន្ទះបាញ់ បណ្តាលអោយត្រូវមនុស្ស ចំនួន០២នាក់ ស្លាប់ម្នាក់ នឹងរបួសធ្ងន់ម្នាក់៖
១.ឈ្មោះបឿន ទ្រី ភេទប្រុស អាយុ៣៨ឆ្នាំ នៅក្រុមទី៤៨ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល
មូលហេតុ: ជនរងគ្រោះកំពុងឈរមើលគេភ្ជួរស្រែ ក៍រន្ទះបាញ់បណ្តាលអោយស្លាប់ នៅកន្លែងកើតហេតុតែម្តង។
២.ឈ្មោះជិន ណារ៉ា ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល
មូលហេតុ: រន្ទះបាញ់ទូរទស្សន៌ ក៏បណ្តាលអោយត្រូវជនរងគ្រោះ កំពុងអង្គុយជិតទូរទស្សន៏ រងរបួសធ្ងន់ (សំរាកនៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល) ។
No comments: