អគ្គិភ័យឆាបឆេះសកលវិទ្យាល័យខេមរៈ របស់ លោកបណ្ឌិត សុខ ទូច យ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យមនុស្ស៤នាក់លោតចុះក្រោមរងរបួសធ្ងន់
រាជធានីភ្នំពេញ ៖
យ៉ាងហោចណាស់មានមនុស្ស៤នាក់បានរងរបួសធ្ងន់
ត្រូវបានរថយន្តសាមុយ ដឹកបញ្ចូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ
ក្រោយពីជាប់ក្នុងអាគារមានគ្រោះអគ្គិភ័យឆាបឆេះសកល វិទ្យាល័យខេមរៈយ៉ាងសន្ធរសន្ធៅ
កាលពីវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រទី២២ ខែកុម្ភៈ ឆ្នាំ២០១៩
នៅតាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសកលវិទ្យាល័យខេមរៈ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា
នៅពេលកើតហេតុ គេសង្កេតឃើញមានផ្សែង ហុយចេញពីអាគារ សកលវិទ្យាល័យខាងលើ
ហើយក្រឡែកមើលខាងក្រោយស្រាប់តែមានអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅតែម្ដង
រួចពួកគាត់ក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន
និងកម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យមកជួយពន្លត់ ។
ក្នុងគ្រាដែលមានហេតុការណ៍អគ្គីភ័យខាងលើក៏មានមនុស្ស៤នាក់ដែលស្នាក់នៅក្នុងសាលាបានជាប់នៅខាងក្នុង
ដោយម្នាក់ៗមានភាពភ័យខ្លាចក៏បានលោតពីលើអាគារតែម្ដង បណ្ដាលឲ្យរបួសធ្ងន់ស្រ្តី៤នាក់
ត្រូវបានក្រុមការងារសង្គ្រោះបន្ទាន់ដឹកតាម រថយន្តសាមុយបញ្ចូនទៅមន្ទីពេទ្យភ្លាមៗ។
ក្នុងករណីអគ្គីភ័យខាងលើនេះដែរ
មានខាងកម្លាំងសមត្ថកិច្ចមូលដ្ឋាន កម្លាំងកងរាជអាវុធហត្ថ
កម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យ
និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់បានជួយអន្តរាគមន៍បាញ់ពន្លត់ ដោយមានរថយន្តពន្លត់អគ្គីភ័យជាង២០គ្រឿងបានមកដល់
តែប្រើទឹកអស់៧ឡានតែប៉ុណ្ណោះក៏រលត់ទៅវិញជាស្ថាពរ ក្នុងរយៈពេលមួយម៉ោង ។
រងការខូចខាតនូវម៉ាសុីនព្រីម មួយ និងម៉ូតូ២គ្រឿង ហើយចំពោះមូលហេតុ
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បណ្ដាលមកពីឆ្លងចរន្តអគ្គីសនី
(សូមបញ្ជាក់ផងដែរប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានសំណូមពរដល់អគ្គស្នងការនគរបាលជាតិមេត្តាពង្រឹងផ្នែកអគ្គីភ័យ
ពេលណាមានអគ្គីភ័យនៅជាន់ទី១ ទី២ ឬជាន់ខ្ពស់និង សូមមេត្តាយកឡានដែលមានជណ្តើរមកមុន
ដើម្បីបង្ការនឹងជួយសង្រ្គោះអាយុជីវិតមនុស្ស សំខាន់ជាងអ្វីៗទាំងអស់
ដូចករណីអគ្គីភ័យខាងលើជាដើម )៕








No comments: