កម្មការិនី៣០នាក់ បានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍
កំពង់ឆ្នាំង៖ កម្មការិនី៣០នាក់
បានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបេីកគេចគោយន្តបណ្តាលអោយក្រឡាប់។
ករណីគ្រោះថ្នាក់ខាងលេីបានកេីត ឡេីងនៅថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច
សំរឺទ្ធិស័កព.ស២៥៦២ ត្រូវនឹង ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១៦នឹង៣៥នាទី
នៅចំណុចទំនប់ចុងកន្លែង ផ្លូវ លំក្រាលក្រួសក្រហម ភូមិដកស្និត ឃុំច្រេស
ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
យោងតាមរបាយការណ៍របស់នគរបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា
មុនពេលកេីតហេតុមានរថយន្តមួយគ្រឿងម៉ាកHYUNDAI
ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A -1941 បើកបរដោយឈ្មោះ ច្រឹក ភឿន ភេទប្រុស អាយុ២៤ឆ្នាំ
ជនជាតិខ្មែរ រស់នៅភូមិក្បាលកោះ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
ដឹកកម្មករ កម្មការិនីរោងចក្រ ចេញពីរោងចក្រឆ្ពោះមកផ្ទះវិញ
ដោយបើកបរពីទិសខាងលិចឆ្ពោះទៅទិសខាងកើត ពេលបើកបរមកដល់ចំណុចខាងលើ
ក៏គេចពីគោយន្តកន្រ្តៃយ៍ ០១ គ្រឿង មិនស្គាល់ម៉ាក
ដែលបើកបរមកពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ក្នុងដំណើរច្រាស់ទិសគ្នា
ភ្លាមនោះអ្នកបើកបររថយន្តក៏បានអែបខាងស្ដាំស្រាប់តែដីផ្លូវនោះបានស្រុតកង់រថយន្តខាងស្ដាំ
បណ្ដាលអោយរថយន្តក្រឡាប់តែម្ដង(ក្រោយពេលកើតហេតុអ្នកបើកបរ រថយន្តបានគេចខ្លួន
បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ)។
ប្រភពដដែលបន្តថាករណីខាងលេីបណ្តាលអោយ
រងរបួសមនុស្ស ៣០នាក់ (ស្រី) របួសធ្ងន់ ៥នាក់ (បញ្ជូនទៅពេទ្យកាល់ម៉ែត្រ ២នាក់) ។
របួសស្រាល ២៥នាក់ (ស្រី) បើកថ្នាំរួច មិនដេកពេទ្យ
ត្រទ្បប់ទៅផ្ទះវិញមានចំនួន១១នាក់(ស្រី)។ ក្នុងហេតុការណ៍ខាងលេីបណ្តាលឲ្យខូចខាតរថយន្ត ០១ គ្រឿងស្រាល
ត្រូវបានចាប់យកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច
ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕



No comments: