ក្រុមលក់ដីខ្យល់ត្រូវបានចាប់បញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញហើយ
ភ្នំពេញ៖ បុរសស្ត្រី២នាក់ប្ដី និងប្រពន្ធ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួនបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកព្រលឹមថ្ងៃទី១៧ ខែមករា នេះ ពាក់ព័ន្ធសំណុំរឿងឆបោក ក្រោមរូបភាពលក់ដីខ្យល់ប្រមូលប្រាក់ពីអ្នកទិញបានប្រមាណ១លានដុល្លារ ។ ជនសង្ស័យទាំង២នាក់ ប្រពន្ធឈ្មោះ ជៀម ច័ន្ទបុរី អាយុ៥០ឆ្នាំ និង ប្ដីឈ្មោះ អ៊ូ សៀករ៉ាន់ អាយុ៤៨ឆ្នាំ។ តាមព័ត៌មាន មានជនរងគ្រោះចំនួន១២នាក់បានដាក់ពាក្យបណ្ដឹង។
ក្នុងនោះក៏មានព្រះសង្ឃមួយអង្គក៏ចាញ់បោកដែរ ដោយម្នាក់ៗចាញ់បោកអស់លុយចាប់ពី៥មុឺនដុល្លារឡើងទៅដោយគេបោកក្រោមរូបភាពយកឈ្មោះអ្នកធំមកប្រើថាមានដីរាប់ពាន់ហិកតានៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យដើម្បីរត់ការលក់អោយក្រុមហ៊ុនបរទេសយកប្រាក់ចំណេញចែកគ្នា តាមពិតដីមាននៅតែលើផែនទីក្រដាសប៉ុណ្ណោះ៕

No comments: