ក្នុងឆ្នាំ២០១៩នេះ អាសកាសធាតុអាចនឹងឡើងកម្ដៅកម្រិត ៤០-៤២ អង្សាសេ
(ភ្នំពេញ)៖ ព្រះរាជាណាចក្រកម្ពុជា
ក្នុងឆ្នាំ២០១៩នេះ នឹងមានស្ថានភាពក្រៅហួត ហែង ក្នុងរដូវប្រាំង
ដែលមានសីតុណ្ហភាពអតិបរមា ឡើងដល់៤០-៤២ អង្សាសេ ពិសេសនៅតាមតំបន់ទំនាបកណ្តាលភាគពាយ័ព្យ។
តាមលិខិតមួយច្បាប់មាន២ទំព័ររបស់រដ្ឋមន្រ្តីក្រសួងធនធានទឹក
និងឧតុនិយម ឯកឧត្តម លឹម គានហោ គោរពជូនសម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃព្រះរាជា ណា ចក្រកម្ពុជា ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩
ដើម្បីពិនិត្យ និងសម្រេចលើបញ្ហាអាកាសធាតុឡើងក្រៅក្នុងរដូវប្រាំងឆ្នាំ២០១៩នេះ។
តាមរយៈលិខិតនេះ ឯកឧត្តម លឹម គានហោ
រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ក៏បានស្នើសុំសម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចេញនូវសារាចរណែនាំ ដល់គ្រប់ក្រសួងស្ថាប័ន
និងអាជ្ញាធរពាក់ព័ន្ធ មានវិធានការជួយទប់ស្កាត់ និងរក្សាទឹកទុកប្រើប្រាស់តាមតំបន់
ក៏ដូចជាត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលនឹងខ្វះទឹកប្រើប្រាស់នាពេលខាងមុខនេះ៕




No comments: