ព័ត៌មានថ្មីៗ
recent

ស្រ្ដីម្នាក់ជិះម៉ូតូបុកក្របី ដើរឆ្លងថ្នល់ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

តាកែវ ៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងក្មេងស្រីម្នាក់ទៀត បានរងរបួសធ្ងន់ខណៈជិះម៉ូតូបុកក្របី​ដើរឆ្លងថ្នល់។ ហេតុការណ៍​នេះ បានកើតឡើងនៅយប់ ថ្ងៃ​ទី២៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
យោងតាមសមត្ថកិច្ចស្រុកព្រៃកប្បាស់ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆេង ទី ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានស្លាប់ និង​អ្នករួមដំណើរម្នាក់ឈ្មោះ លន់ វ៉ិត ភេទស្រី អាយុ១៧ឆ្នាំ រស់នៅជាមួយគ្នា រងរបួសធ្ងន់។
​បើតាមសមត្ថកិច្ច នៅថ្ងៃកើតហេតុជនរងគ្រោះទាំង២ បានបើកបរម៉ូតូម៉ាកសេ១២៥ ស៊េរី២០១៤ ពាក់ស្លាកលេខ តាកែវ 1I 9942 បើកបរពីកើតទៅលិច ក្នុងល្បើនលឿន​ លុះមកដល់ចំណុចកើតហេតុ ​ឃើញសត្វក្របីដើរឆ្លងកាត់ផ្លូវ ក៏បុកពញទំហឹងដួលបោកក្បាល ​ស្លាប់តែម្តង ។ ​ចំណែកអ្នករួមដំណើរ​រងរបួសធ្ងន់​ ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់។  
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានពិនិត្យ នៅនឹងកន្លែងកើតហេតុរួច ក៏បានប្រគល់ សពឲ្យក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯម៉ូតូជនរងគ្រោះ ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បណ្ដោះអាសន្នសិន ៕

No comments:

Powered by Blogger.