ព័ត៌មានថ្មីៗ
recent

អធិការស្រុកគិរីវង់ ដឹកនាំកម្លាំងចុះកាប់បំផ្លាញដំណាំកញ្ឆាខុសច្បាប់ដែលជនខិលខូតលួច ដាំដុះលើជួរភ្នំបាយ៉ង់កោ បានជាង២ម៉ឺនដើម


តាកែវ៖ ដំណាំកញ្ឆាជាច្រើនម៉ឺនដើម ស្ថិតនៅទីតាំងភូមិសាស្រ្តភ្នំបាយ៉ង់កោ ក្នុងឃុំព្រះបាទ ជាន់ជុំ ស្រុកគិរីវង់ ត្រូវបានជនខិលខូតបានលួចធ្វើការដាំដុះជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែមិនដែល ចាប់បានជនទាំងនោះម្ដងណាឡើយ ។
            បើទោះបីជាកំម្លាំងនៃអធិការដ្ឋានគរបាលស្រុកគិរីវង់ ដឹកនាំដោយ លោកវេរសេនីយ៍ឯក យុគ សារ៉ាត់ អធិការស្រុក បានចុះធ្វើការបង្រ្កាបច្រើនដង ដូចភ្លៀងរលឹមយ៉ាងណាក្ដី ក៏នៅតែជនខិលខូតទាំងនោះគ្មាន កោតខ្លាចកំម្លាំងមានសមត្ថិកិច្ចអីបន្តិចសោះ នៅតែបន្តសកម្មភាពលួចដាំដុះដំណាំខុសច្បាប់នេះដដែល។ នេះបើយោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាល ស្រុកគិរីវង់ បានឲ្យដឹងថា កាល ពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ ក្រោមការចង្អុលបង្ហាញផ្ទាល់ពី សំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានចាត់ក្រុមមន្ត្រី នគរបាលមានសត្ថកិច្ចចុះកាប់ បំផ្លាញដំណាំកញ្ឆាខុសច្បាប់ដែលជនខិលខូចបានលួច ធ្វើការដាំដុះ នៅជួរភ្នំបាយ៉ង់កោ ​បានចំនួន ៨ទីតាំង ស្មើ រនឹង២៥៧១ដើម  អាងស្តុបទឹក០២អាង នៅចំណុចដុបថ្ម តាលឹម ស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានផ្ទៃដី ប្រមាណ ១០៥២ម៉ែត្រការ៉េ ។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងធ្វើការស្រាវជ្រាវ ស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាទាំងនោះ ដើម្បី យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

No comments:

Powered by Blogger.