ព័ត៌មានថ្មីៗ
recent

អភិបាលស្រុក​អង្គរ​បូរី​រង​ការចោទប្រកាន់​ថា​បាន​ប្រើប្រាស់​កម្លាំង​ជំរិត​ទា​រលុយ​ពី​អាជីវកម្ម​ប្រជាពលរដ្ឋ​តិចតួច​ក្នុង​មូលដ្ឋាន​ធ្វើមានធ្វើបាន​តែឯង

​ខេត្តតាកែវ​ ​៖​ ​ទាំង​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​រស់នៅ​ស្រុក​អង្គរ​បូរី​ ​ខេត្តតាកែវ​ ​បាន​សម្តែង​ការ​ហួសចិត្ត​ជា​ខ្លាំង​រាល់​ទង្វើ​អាត្មានិយម​របស់​លោក​អភិបាលស្រុក​អង្គរ​បូរី​ដែល​បាន​ប្រើប្រាស់​កម្លាំង​គាប់​ករ​រាស្ត្រ​ក្បត់​រដ្ឋ​ដើម្បី​ប្រមូល​លុយ​ចូល​ហោប៉ៅ​ខ្លួន​ធ្វើមានធ្វើបាន​ទាំង​បំពានច្បាប់​។​

​យោង​តាម​ប្រភព​ច្បាស់ការ​ពី​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​អង្គរ​បូរី​លើកឡើង​ថា​ ​រាល់​អាជីវកម្ម​គ្រឿងចក្រ​ដឹក​ដី​ឲ្យ​ប្រជាពលរដ្ឋ​ ​ដូចជា​ដឹក​ដី​ចាក់​ភូមិ​ ​ដឹក​ដី​ធ្វើ​ផ្លូវ​ ​ជីក​ស្រះ​ ​ជាដើម​ ​ត្រូវ​បាន​លោក​ ​ឌឹម​ ​គឹ​ម​សាន​ ​អភិបាលស្រុក​ប្រើ​កម្លាំង​ដើរ​ចាប់​និង​បង់លុយ​ឲ្យ​ខ្លួន​ចាប់ពី៥សែន​រៀលដល់១លាន៥សែន​រៀល​។​

​ប្រភព​ដដែល​បន្ត​ថា​ ​សូម្បី​ការ​ជា​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​ ​ទីតាំង​លេងល្បែង​ស៊ីសង​ ​រថយន្ត​ដឹក​ទា​ ​រថយន្ត​ដឹកគោ​ក៏​ត្រូវ​លោក​អភិបាលស្រុក​រូប​នេះ​ប្រើ​បា្រស់​កម្លាំង​ទាហាន​ស្រុក​ឲ្យ​ដើរ​ជំរិត​ទា​លុយ​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​ដី​រដ្ឋ​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​កំពង់លួង​ ​ឃុំ​អង្គរ​បូរី​ ​ស្រុក​អង្គរ​បូរី​ក៏​ត្រូវ​បាន​អភិបាលស្រុក​លក់​ទៅ​ឲ្យ​ឈ្មួញ​សាង​សង​តូប​លក់ដូរ​ដែល​មានតម្លៃ​រាប់ពាន់​រាប់​ម៉ឺន​ដុល្លា​ផង​ដែរ​។​

​ប្រភព​ដដែល​បន្ត​ទៀត​ថា​ ​លោក​ ​ឌឹម​ ​គឹ​ម​សាន​ ​ថែមទាំង​បាន​អនុញ្ញាតិ​ឲ្យ​ជនជាតិ​វៀតណាម​មក​ធ្វើស្រែ​ប្រាំង​ ​នៅ​ចំណុច​ឃុំ​គោគ​ធ្លក​ ​ទាំង​បំពាន​សេចក្តី​ណែនាំ​របស់​រាជរដ្ឋាភិបាល​ថែមទៀត​ផង​។ ចំណែក​ប្រភព​ពី​មន្ត្រី​រាជការ​ក្នុង​ស្រុក​អង្គរ​បូរី​វិញ​បាន​ឲ្យដឹង​ដែរ​ថា​ ​លោក​ ​ឌឹម​ ​គឹ​ម​សាន​ ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​និង​ហៅ​ទៅ​សួរនាំ២ដង​រួចមក​ហើយ​ចាប់តាំងពី​លោក​ឡើង​កាន់​ដំណែង​ជា​អភិបាលស្រុក​ដោយ​ជាប់ពាក់ព័ន្ធ​និង​ភាព​មិន​ប្រក្រតី​នៃ​ទង្វើ​របស់​លោក​ក្នុងនាម​ជា​អភិបាលស្រុក​។ ពាក់​ពន្ធ័​ករណីនេះ​អ្នក​យក​ព័ត៍​មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោ​ក ឌឹម​ ​គឹ​ម​សាន​អភិបាលស្រុក​អង្គរបុរី​បានទេ ដោយ​ទូរ​សព្ទ័​របស់​លក​ជាប់រវល់​។​

​ចំណែក​លោក ផេង​ ​វុធ ប្រធាន​មន្ទីរ៉ែ​និង​ថាមពល​ខេត្តតាកែវ បាន​អោយ​ដឹង​ថា​លោក​មិនបាន​ដឹង​ខាង​ស្រុក​គេ​យក​លុយ​តាម​គ្រឿងចក្រ​ដោយ​វិធី​ណា​នោះ​ទេ​។ លោក​បាន​បញ្ជាក់​ថា​លោក​សូម​ស្នើរ​អោយ​ខាង​ម្ចាស់​គ្រឿងចក្រ​ទាំងអស់​សុំ​មក​ធ្វើ​ច្បាប់​អាជីវកម្ម​អោយ​បាន​គ្រប់​ៗ​គ្នា​៕​

ប្រភព៖ AnnHotNews

No comments:

Powered by Blogger.