ព័ត៌មានថ្មីៗ
recent

កំម្លាំងកងរាជអាវុធហត្ថខេត្ត ស្វែងរកចាប់ខ្លួនម្ចាស់ដីទាំង ៨ទីតាំង ដែលបានផ្ដល់កន្លែងសម្រាប់ ដាំដំណាំកញ្ឆាខុសច្បាប់ជាង ៤ពាន់ដើម

តាកែវ៖ ក្នុងមួយរយះពេលចុងក្រោយនេះ អាជ្ញាធរមូលដ្ឋានខេត្តតាកែវ គ្រប់លំដាប់ថ្នាក់ប្រឹង ចុះបង្រ្កាបដំណាំកញ្ឆា ដែលឈ្មួញទុច្ចរិតលួចដាំខុសច្បាប់ជាច្រើននៅលើជួរភ្នំបាយ៉ង់កោ ស្ថិតនៅភូមិសាស្រ្តស្រុកគិរីវង់ ខេត្តតាកែវ ដោយសមត្ថិកិច្ចចុះបង្រ្កាបម្ដងណាមិនដែលចាប់បានម្ចាស់ចំការ ឬអ្នកដាំម្ដងណាឡើយ ប៉ុន្តែការចុះបង្រ្កាបលើកនេះ គឺកំម្លាំងជំនាញបានរកឃើញដំណាំកញ្ឆាជាង ៤ពាន់ដើមនោះ បានដាំដុះលើដីដែលមានបណ្ណកម្មសិទ្ធត្រឹមត្រូវ ។
ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្ត ជាក់ស្ដែងនាថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៩  លោកវេរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត សហការណ៍ជាមួយ លោក ភិន សុភក្រ អភិបាលរងស្រុកគិរីវង់ បានដឹកនាំកំម្លាំង បានចុះធ្វើការបង្រ្កាបដំណាំកញ្ឆាខុសច្បាប់ បាន០៨ទីតាំង មានដើមកញ្ឆាសរុបចំនួន ៤១៦៨ដើម។
បើយោងតាមលោកវេរសេនីយ៍ឯក ង៉ែត ចាន់ធី បានបញ្ជាក់ដែរថា ( ក្នុងចំណោម ៨ទីតាំង ដែល កងកំម្លាំងយើងចុះធ្វើការបង្រ្កាបនោះ សុទតែជាដីចំការដែលមានបណ្ណកម្មសិទ្ធកាន់កាប់ត្រឹមត្រូវ ប៉ុន្តែនៅពេលចុះទៅដល់កំម្លាំងជំនាញ មិនបានរកឃើញមនុស្សនៅនឹងកន្លែងទេ បច្ចុប្បន្ននេះកំម្លាំងជំនាញ បានសហការណ៍ និងអាជ្ញាធរមូលដ្ឋានស្រុកគិរីវង់ កំពុងធ្វើការស្រាវជ្រាវសើបអង្កេតស្វែងរកម្ចាស់ដីទាំង ៨ទីតាំងនោះ ដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ឲ្យខានតែបាន ) ៕
ប្រភពដោយ៖ SwiftNews


No comments:

Powered by Blogger.