កម្មករកម្មការនីជាង ២ពាន់នាក់ នៅក្នុងរោងចក្រ សេឌូណូខេមបូ នីតធីង ស្រុកបាទី ផ្ទះការតវ៉ាជាមួយ ថៅកែរោងចក្រ រឿងមិនព្រមបើកប្រាក់បំណាច់ឆ្នាំ
តាកែវ
៖ ក្រុមកម្មករកម្មការនីជាង ២ពាន់នាក់ ធ្វើការនៅរោងចក្រសេឌូណូ ខេមបូ នីតធីង
ស្ថិតនៅស្រុកបាទី ផ្ទុះការតវ៉ាដោយធ្វើការបិទផ្លូវជាតិលេខ២ ដែលមានរយះពេល
៣ថ្ងៃកន្លងមកហើយ ដោយធ្វើការតវ៉ាជាមួយថៅកែរោងចក្រ
មិនព្រមបើកប្រាក់បំណាច់ឆ្នាំឲ្យពួកគាត់ ។ គួរបញ្ជាក់ផងដែរថា
រោងចក្រខាងលើគឺជារោងចក្រកាត់ដេរសម្លៀកបំពាក់ មានឈ្មោះថា សេឌូណូ
ខេមបូនីតធីង ដែលមានទីតាំងស្ថិតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី
ខេត្តតាកែវ ដែលមានកម្មករបម្រើការងារក្នុងរោងចក្រចំនួន ២៦៥០នាក់ ។
តំណាងក្រុមកម្មកររោងចក្រសេឌូណូ
បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា
ពួកគាត់ជាក្រុមកម្មកររោងចក្រឈរនៅទីនេះបិទផ្លូវជាតិលេខ២
គឺដើម្បីស្នើសុំអោយអាជ្ញាធរជួយរកដំណោះស្រាយអោយពួកគាត់
ខណៈដែលពួកគាត់បានធ្វើការទាមប្រាក់បំណាច់ឆ្នាំ
តែថៅកែចិនមិនព្រមបើកអោយ ហើយការធ្វើការតវ៉ានេះដែរ គឺមានរយៈពេល
៣ថ្ងៃមកហើយ
នៅតែមិនទាន់ទទួលបានលទ្ធផលអ្វីដែលក្រុមកម្មករទទួលយកបាននៅឡើយទេ
ហើយក្រុមកម្មករនៅតែប្រកាន់ជាគោលជំហរយ៉ាងរឹងមាំ នៅតែបន្តឈរបិទផ្លូវទាំងថ្ងៃក្តៅ
ដើម្បីសុំអោយថៅកែរោងចក្រ បើកប្រាក់បំណាច់ឆ្នាំមកអោយពួកគាត់
និងលក្ខណ្ឌ៣ចំនុចផ្សេងទៀត ។
ជុំវិញបញ្ហាខាងលើនេះដែរលោក ភួន ឈីម អភិបាលស្រុកបាទីបានអោយដឹងថា ការធ្វើការតវ៉ារបស់ក្រុមកម្មករខាងលើ គឺគិតមកដល់ថ្ងៃទី ២៨ខែធ្នូ ២០១៨នេះ មានរយៈពេល៣ថ្ងៃមកហើយ ដែលក្រុមកម្មករបានធ្វើការតវ៉ាដោយឈរបិទផ្លូវជាតិលេខ ២ ធ្វើអោយមានការរាំងស្ទះនៅការចរាចរណ៏យានយន្តធ្វើដំណើរឆ្លងកាត់ ក្នុងការបិទផ្លូវខាងលើនេះដែរ អាជ្ញាធរខត្តដែលដឹកនាំដោយលោកឈូរ សុធា អភិបាលរងខេត្តតាកែវ បានស្នើសុំអោយក្រុមកម្មករធ្វើការបើកផ្លូវឡើងវិញដើម្បី អោយមានការចរាចរណ៏ឡើងវិញ សម្រាប់យានយន្ត ហើយភាគីខាងកម្មករបានទទួលយកនៅសំណើរនេះ រួចក៏បាននាំគ្នាបើកផ្លូវឡើងវិញ ។ លោកអភិបាលស្រុកបានបន្តថា បន្ទប់ពីហៅតំណាងក្រុមកម្មកររោងចក្រ ចូលទៅស្តាប់ និងធ្វើការប្រជុំរកដំណោះស្រាយជាមួយនិងថៅកែរោងចក្រ គឺជាលទ្ធផល កម្មកររោងចក្រនៅតែមិនទាន់ទទួលយកនៅការសម្របសម្រួលខាងលើ ទើបធ្វើអោយមានការបិទផ្លូវជាបន្តទៀតពីពួកគាត់៕

No comments: