ដឹងមូលហេតុច្បាស់ហើយករណីកម្មករដួលសន្លប់នៅរោងចក្រផលិតស្បែកជើង ប៉ុនតឺសហ្វូតវេរ អិលធីឌី ជាង៤០០នាក់ នៅស្រុកត្រាំកក់
តាកែវ ៖ កម្មករ កម្មការនីជាង៤០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ក្នុងរោងចក្រផលិតស្បែក ជើង ប៉ុនតឺស ហ្វូតវេរ អិលធីឌី ( Bontus Footware LTD ) ស្ថិតនៅភូមិខ្លាក្រហឹម ឃុំតាភេម ស្រុកត្រាំកក់ កាលពីវេលាម៉ោងជាង៨ ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ។
លោក អ៊ូច ភាអភិបាល នៃគណអភិបាលខេត្តតាកែវ ក្នុងឱកាសដែលចុះមកសាកសួរសុខទុក្ខ បងប្អូនកម្មករ កម្មការដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយបានធ្វើការផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ ត្រូវបង្កើនការយកទុកដាក់ខ្ពស់ ចំពោះសុខភាពរបស់បងប្អូនកម្មករ កម្មការនី ដែលបានដួលសន្លប់ចូលមកសម្រាកព្យាបាលនៅគ្រប់មន្ទីរពេទ្យ មណ្ឌល សុខភាព និងគ្លីនិកឯកជន ឲ្យឆាប់បានធូរស្បើយ ត្រឡប់ទៅផ្ទះ និងឆាប់បានចូលបម្រើការងារវិញ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្តតាកែវ ក៏បានជម្រុញលើកទឹកចិត្តដល់កម្មករ កម្មការនី ដែលដួលសន្លប់កុំមានព្រួយបារម្ភរឿងថ្លៃ ព្យាបាល គឺមាន បសស ក្រោមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន បានគិតគូរពីសុខទុក្ខ សុវត្ថិភាពការងារជូន បងប្អូនកម្មកររោងចក្រទាំងអស់ និងជួយធ្វើការពន្យល់ ពីរបៀបថែរក្សាអនាម័យ ជូនពួកគាត់ឲ្យបានយល់ ដឹងអំពីការរស់នៅស្អាត ផឹកស្អាត និងហូបស្អាត។
ចំពោះករណីនេះ លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តតាកែវ បានប្រាប់ថា បន្ទាប់ពីកម្មកដួលសន្លប់ជាបន្តបន្ទាប់ អាជ្ញាធរបានចាត់វិធានការជួយសង្រ្គោះបានទាន់ពេលវេលាដោយបានបញ្ជូនពួកគេទៅព្យាបាលនៅមន្ទីរពេទ្យឯកជនដែលនៅជិតរោងចក្រ និងមួយចំនួនទៀតត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។
បើតាមលោកប្រធានមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ កម្មករទាំងអស់ត្រូវបានថៅកែរោងចក្រឲ្យសំរាករយៈពេល១ថ្ងៃ ដោយឡែកចំពោះថ្លៃព្យាបាលនៅមន្ទីរពេទ្យឯកជននិងមន្ទីរពេទ្យរដ្ឋជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គម ។
សូមបញ្ចាក់ថា មូលដ្ឋានដែលមានការដួលសន្លប់នេះ ផ្តើមចេញពីមានកម្មការនីម្នាក់ ចូលដៃក្នុងម៉ាស៊ីនស្រេះឡេវបណ្តាលឲ្យឈាម រួចហើយកម្មការនីនោះក៏ស្រែកឡើងផ្អើលឈេាឡោ ទើបមានកម្មករ កម្មការនីនៅទីនោះនាំគ្នាភ័យ ក៏ដួលសន្លប់តាមគ្នារហូតដល់ ៤៨១ នាក់យ៉ាងដូច្នេះ ៕

No comments: