អាជ្ញាធរខេត្តតាកែវ៖ ប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន
(តាកែវ) ៖ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ << ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន >> ត្រូវបានប្រារព្ធធ្វើក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា
អភិបាលខេត្តតាកែវ លោកជំទាវ ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង
នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការ អញ្ជើញចូលរួមពីប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្រគ្រឿងញៀនខេត្ត
ក្រុង ស្រុក កងកំលាំងបីប្រភេទ យុវជនកាយរិទ្ធ កាកបាទក្រហម លោកគ្រូ អ្នកគ្រូ
ប្រជាពលរដ្ឋ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ
ចំនួន៤១៤នាក់។កម្មវិធីនេះមានប្រារព្ធធ្វើនៅព្រឹក ថ្ងៃព្រហស្បតិ៍១៥រោជ ខែបឋមាសាឍ
ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨
នៅសាលមហោស្រពខេត្តតាកែវ។
ឯកឧត្តម អ៊ុន វណ្ណា
អភិបាលរងប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត
បានថ្លែងស្វាគមន៍
និងរបាយការណ៍ពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលថ្នាក់ដឹកនាំនិងមន្រ្តីពាក់ព័ន្ធក្នុងខេត្តបានខិតខំរួមគ្នាអនុវត្តការងារយ៉ាងសកម្មនិងបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែន
។
លោកជំទាវ ឈឹម សិទ្ធិបុណ្យរិទ្ធអគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
បានអាននូវសាររបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ថ្លែងអំណរព្រះគុណ និងអរគុណជាថ្មីម្តងទៀត ចំពោះសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ
ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់
ថ្នាក់នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា កាកបាទក្រហមកម្ពុជា
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួង ស្ថាប័នពាក់ព័ន្ធ
និងអង្គការមិនមែនរដ្ឋាភិបាលជាដៃគូជាតិ-អន្តរជាតិ វិស័យសាសនា វិស័យឯកជន សប្បុរសជន
សិល្បករ សិល្បការនី ពិធីករ ពិធីការនី ម្ចាស់ជំនួយ និងបណ្តាប្រទេសជាមិត្ត ទាំងអស់
ដែល បានខិតខំប្រឹងប្រែងចូលរួម និងគាំទ្រយ៉ាងសកម្ម លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន
នាពេលកន្លងមក និងសូមឱ្យប្រពៃណីនៃការចូលរួមបន្តស្ថិតនៅ និងកាន់តែសកម្មថែមទៀត
ដើម្បីជាឧត្តមប្រយោជន៍រួម គឺការ លើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
ការពារថែរក្សាបាននូវ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់
និងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនទៅមុខកាន់តែឆាប់រហ័ស។ចំណាប់អារម្មណ៍របស់តំណាងអង្គពិធីបានធ្វើការចាប់អារម្មណ៍និងប្តេជ្ញាចិត្តថា
បញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់ដូចនេះយើងត្រូវតែរួមគ្នាដោះស្រាយ
ដើម្បីសហគមន៍មូលដ្ឋានយើងគ្មានគ្រឿងញៀន ។
ឯកឧត្តម អ៊ូច ភា
អភិបាលប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ បានមានប្រសាសន៍ថា
ដោយថ្លែងនូវការកើតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន
និងមន្រ្តីរាជការគ្រប់លំដាប់ ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
នៅគ្រប់ស្ថាប័ន អង្គភាពរបស់ខេត្តទាំងអស់ ក៏ដូចជាបណ្តាអង្គការដៃគូ វិស័យសាសនា
វិស័យឯកជន និងសប្បុរសជននានា ដែលបានចូលរួម
និងគាំទ្រយ៉ាងសកម្មដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមតួនាទី
និងភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការ
និងទប់ស្កាត់រាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន
ពិសេសក្នុងដំណើរការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង ៣
ដំណាក់កាលរបស់រាជរដ្ឋាភិបាលដែលបាននិងកំពុងអនុវត្តស្របពាក្យស្លោក
ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿង ញៀន ដ៏មានតម្លៃ
និងមានសារៈសំខាន់៕
No comments: