កម្លាំងអាវុធហត្ថខេត្តចាប់ជនសង្ស័យ២នាក់ រថយន្ត១គ្រឿង វត្ថុតាងកេតាមីនចំនួន២៥០ដប គ្រឿងញៀន ២កូនថង់តូចនៅក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថខេត្តចាប់ជនសង្ស័យ២នាក់ រថយន្ត១គ្រឿង និងវត្ថុតាងកេតាមីន ចំនួន២៥០ដប គ្រឿងញៀនប្រភេទមេតំហ្វេតាមីICE ២កូនថង់តូចនៅវេលាម៉ោង៣៖៣០នាទីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ចំណុចស្ពានតាផាន់ស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ។
លោកឧត្ដមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបានអោយដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួន២នាក់មាន ទី១ ឈ្មោះ ឡាយ ទិត្យសីហា ភេទប្រុស អាយុ២៨ឆ្នាំ(ម្ចាស់ថ្នាំ)រស់នៅភូមិជ្រៃកោងឃុំស្លាកែត ក្រុង-ខេត្តបាត់ដំបង និងទី២ ឈ្មោះ ឌឿម មីនា ភេទប្រុស អាយុ២២ឆ្នាំ(ម្ចាស់ឡាន)រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកមេបញ្ជាការរាជអាវុធហត្ថខេត្តបន្តថា នៅពេលកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដែលមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវ និងដេញរថយន្តធុនកាំម៉ារីបានឡែនពណ៌ស្ករ ពាក់ស្លាក់លេខបន្ទាយមានជ័យ2A-4432ដេញពីតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិអូរស្ងួតឃុំអូរប្រាសាទស្រុកមង្គលបូរី រហូតចាប់បាននៅចំណុចស្ពានតាផាន់ស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណចាប់បានជនសង្ស័យ២នាក់ និងវត្ថុតាងថ្នាំដបកេតាមីនចំនួន២៥០ដប គ្រឿងញៀនប្រភេទមេតំហ្វេតាមីនICEចំនួន ២កូនថង់តូច ស្មើ៥.២៨ក្រាម ទូរស័ព្ទដៃ៤គ្រឿង អត្ថសញ្ញាណប័ណ្ណ១សន្លឹក ប័ណ្ណបើកបរ១សន្លឹក កាតគ្រីរថយន្ត១សន្លឹក ប័ណ្ណធនាគារ១សន្លឹក។
លោកបានបញ្ជាក់ថា៖ក្រោយពេលឃាត់កម្លាំងអាវុធហត្ថបាននាំយកមកសាកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ហើយធ្វើការឆែកឆេររថយន្ត និងធ្វើការសាកសួរចម្លើយជនសង្ស័យជំហ៊ានដំបូងជនសង្ស័យឈ្មោះ ឡាយ ទិត្យសីហា បានសារភាពថា៖ថ្នាំនេះគេទទួលអោយ ស្ត្រីម្នាក់ពីខេត្តបាត់ដំបងយក ទៅក្រុងប៉ោយប៉ែត និងឈ្មោះ ឌឿម មិនា បានសារភាពថា៖ខ្លួនជាអ្នករត់តាក់ស៊ីដែលឈ្មោះ ឡាយ ទិត្យសីហា ម៉ៅរថយន្តជិះម្នាក់ឯង ពីខេត្តបាត់ដំបងទៅ ក្រុងប៉ោយប៉ែត តំលៃ១២ម៉ឺនរៀល។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួនសង្ស័យ២នាក់ត្រូវបាននាំយកមកសាកសួរដោយយោងតាមចម្លើយសារភាពនិងវត្ថុតាងថ្នាំញៀនត្រូវបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវមុខសញ្ញាចាប់បក្ខពួកបន្តទៀត៕

No comments: