សកម្មភាពរបស់មន្ត្រីជំនាញកាំកុងត្រូលខេត្តតាកែវ បានធ្វើអោយពលរដ្ឋនិងអាជីវករជាច្រើនបានយល់ដឹងពីកត្តាផលប៉ះពាល់សុខភាពដោយសារការបរិភោគម្ហូបអាហារដែលផ្ទុកឬលាយសារធាតុគីមី
តាកែវ៖ ខណៈដែលពលរដ្ឋជាច្រើននៅក្នុងស្រុក កំពុងព្រួយបារម្មណ៏លើកត្តាសុខភាពរបស់ពួកគាត់ ចំពោះការបរិភោគ មុខម្ហូបអាហារ ដែលពួកគាត់បរិភោគជាប្រចាំថ្ងៃលើ បន្លែ ផ្លែឈើ និងគ្រឿងកំប៉ុងផ្សេងៗនោះ យើងឃើញថា សកម្មភាពរបស់មន្ត្រីជំនាញកាំកុងត្រូលបាននិងកំពុងចុះយ៉ាងសកម្មលើការត្រួតពនិត្យលើមុខទំនិញ ដែលនាំចូលមកលក់នៅលើទីផ្សារក្នុងស្រុក និងនៅតាមទីផ្សារនានានៅក្នុងប្រទេស ដើម្បីរកមើលសារធាតុគីមីហាមឃាត់ដែលបានដាក់ លាយចូលទៅក្នុងបន្លែ មុខម្ហូបជាច្រើនផ្សេងទៀត ។
នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ២០១៨នេះដែរ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តតាកែវ ដែលដឹកនាំដោយលោក ប៉ោ លាងគង់ ប្រធានសាខា និងមន្ត្រីជំនាញមន្ទីរពាណិជ្ជកម្មខេត្ត បានចុះពិនិត្យលើមុខម្ហូបចំនួន ១៤មុខ នៅក្នុងផ្សារព្រៃល្វា ស្រុកព្រៃកប្បាស និងផ្សារអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដោយបានធ្វើការត្រួតពិនិត្យលើមុខម្ហូបទាំងនោះ គឺមន្ត្រីជំនាញកាំកុងត្រូលបានធ្វើតេសរកមើសារធាតុគីមីចំនួន ២មុខ គឺសារធាតុគីមីប៉ូរ៉ាក់ និងសារធាតុគីមី ហ្វូម៉ុលីន ជាលទ្ធផលយើងឃើញថាក្នុងមុខម្ហូបទាំង ១៤មុខខាងលើរួមមាន ស្លាបមាន់ សត្វគ្រួច ប្រហិត ប៉ាតេ បន្លែ ជ្រុក សាច់ក្រក និងមុខម្ហូបជាច្រើនទៀត គឺមិនមានសារធាតុគីមីអ្វីឡើយ ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តបានអោយដឹងថា មកដល់ពេលនេះ យើងសង្កេតឃើញថា ពលរដ្ជាជាច្រើនបានយល់ដឹងកាន់តែច្បាស់ពីផលប៉ះពាល់សុខភាព ចំពោះការបរិភោគមុខម្ហូបដែលដាក់លក់នៅលើទីផ្សារ ជាពិសេសបន្លែផ្លែឈើ និងគ្រឿងឧបភោគបរិភោគ ហើយរយៈពេលជាច្រើនឆ្នាំមកនេះ មន្ត្រីជំនាញកាំកុងត្រូលបាន នាំគ្នាដុតដៃដុតជើង លើការត្រួតពិនិត្យ មុខម្ហូប បន្លែផ្លេឈើទាំងនោះ យ៉ាងសកម្ម មិនថាតែនៅលើទីផ្សារក្នុងស្រុកនោះទេ សម្បីតែនៅតាមតំបន់ច្រកព្រំដែននីមួយក៏មន្ត្រីជំនាញយើងបានធ្វើការពិនិត្យជារៀងរាល់ថ្ងៃដែរ ។
លោកប្រធានសាខាកំាកុងត្រូលបានបន្ថថា ចំពោះសកម្មភាពពិនិត្យមុខម្ហូបបន្លែនៅលើទីផ្សារម្តងៗ គឺម្ចាស់អាជីវករទាំងនោះគឺបានចូលរួមសហការណ៏បានយ៉ាងល្អលើការពិនិត្យ មិនតែប៉ុណ្ណោះមានកន្លែងខ្លះម្ចាស់អាជីវករ បានស្នើសុំអោយក្រុមមន្ត្រីជំនាញរបស់យើង ជួយទៅពិនិត្យផងដែរ ថាតើមុខម្ហូប និងបន្លែផ្លែឈើទាំងនោះដែលលក់ដូរអោយគេបរិភោគនោះ មានផ្ទុកសារធាតុគីមូដែរឬទេ ៕

No comments: