ព័ត៌មានថ្មីៗ
recent

ភរិយាលោក ញឹក ប៊ុនឆៃ បានទទួលមរណភាពនៅប្រទេសថៃ

ភ្នំពេញ: ភរិយាលោកញឹក ប៊ុនឆៃ ដែលមានជំងឺរាំរៃជាយូមកហេីយ រហូតដល់មួយរយ:ចុងក្រោយនេះបានជ្រុះសក់អស់នោះ បានទទួលមរណភាពហេីយនៅថ្ងៃនេះ. យោងតាមការប្រកាស់ញឹកតាមរយ:Facebook ផ្ទាល់ខ្លួនលោក ប៊ុនឆៃ បានប្រកាស់ថាលោក មានទុក្ខជាទម្ងន់ ដោយលោកស្រី សម សុភាព ជាភរិយា បានទទួលមរណៈភាព កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយរោគាពាធិ ក្នុងជន្មាយុ ៦០ឆ្នាំ នៅមន្ទីពេទ្យបាងកក ប្រទេសថៃ។ សពលោកស្រី សម សុភាព នឹងតម្កល់ធ្វើបុណ្យនៅភូមិគ្រឹះរបស់លោកផ្ទះ លេខ 22G ផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ បេីតាមលោក ញឹក ប៎ុនឆៃ នៅថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៩ៈ៣០នាទីព្រឹក សពនឹងដង្ហែទៅបូជានៅវត្តចំបក់មាស ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕

No comments:

Powered by Blogger.