មន្រ្តីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈ៖មន្រ្តីរាជការស៊ីវិលណាដែលឈប់សម្រាកគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវលើសពី១៥ថ្ងៃ នឹងត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌរដ្ឋ
តាកែវ៖លោក ហែម មគ្គផល អគ្គាធិការរងនៃក្រសួង មុខងារសាធារណៈ បានមានប្រសាសន៍ឲ្យដឹងថា មន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យាដែលកំពុងតែបម្រើការងារនៅតាមក្រសួង ស្ថាប័ន្ថ ឬមន្ទីរអង្គភាពនានានៅថ្នាក់ក្រោមជាតិ នឹងត្រូវទទួលពិន័យតាមលក្ខខ័ណ្ឌច្បាប់ការងារ បើសិនជាមន្រ្តីរាជការនោះ ឈប់សម្រាកដោយគ្មានមូលហេតុ ឬមិនមានសុំច្បាប់ឈប់សម្រាកត្រឹមត្រូវនោះ ។
ថ្លែងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្នុងពិធីត្រួតពិនិត្យការអនុវត្តលើការគ្រប់គ្រង វត្តមានមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា ដែលកំពុងតែបម្រើការងារនៅតាមមន្ទីរអង្គភាពជុំវិញខេត្តតាកែវលោក ហែម មគ្គផល អគ្គាធិការរងនៃក្រសួង មុខងារសាធារណៈ បន្តថា ដើម្បីធ្វើការតាមដាន ត្រួតពិនិត្យ និងទម្រង់ទិសចំពោះសកម្មភាពអសកម្មនានារបស់មន្រ្តីរាជការ ក៍ដូចជាមន្ទីរអង្គភាពផ្ទាល់ ថ្ងៃនេះក្រុមការងារនៃ ក្រសួងមុខងារសាធារណៈបានចុះមកត្រួតពិនិត្យបញ្ជីវត្តមាន និងការអនុវត្តការគ្រប់គ្រងវត្តមានមន្ត្រីរាជការថាតើត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្តឬនៅ ពិសេសនោះគឺការលើកកម្ពស់ការគ្រប់គ្រងវត្តមានមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា លើកកម្ពស់មសន សកាវិជ្ជាជីវៈ គុណផលការងាររបស់មន្រ្តីរាជការក្នុងរដ្ឋបាលសាធារណៈ ។
លោកអគ្គាធិការរង បន្ថែមថា ការគ្រប់គ្រងវត្តមានមន្រ្តីរាជការ គឺជាកាត់ត្រា ផ្ទៀងផ្ទាត់ប្រកបដោយការទទួលខុសត្រូវ គេណនយ្យភាព និងប្រសិទ្ធិភាពការងារ ហើយក៍ដើម្បីឲ្យដឹងថា តើមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា បានមកបំពេញការងារបស់ខ្លួនបានពេញលេញ និងត្រឹមត្រូវ តាមអនុក្រឹត្យលេខ៥៦ស្តីពីការគ្រប់គ្រងវត្តមានមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យាហើយឬនៅ ។
បើតាមលោក ហែម មគ្គផល បើសិនការចុះមកត្រួតពិនិត្យឃើញថា មានមន្រ្តីរាជការណាដែលអវត្តមានដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវក្នុងរយៈពេលដែលមានចែងក្នុងអនុក្រឹត្យលេខ៥៦ គឺនឹងទទួលការពិន័យ ឧទាហរណ៍ថា គាត់មកយឺតជាប់ៗគ្នា៤ម៉ោងយើងចាត់ទុកថា គាត់អវត្តមានកន្លះថ្ងៃ បើសិនជាគាត់នៅតែ បន្តអវត្តមានទៀត ប្រធានអង្គភាពអាចហៅគាត់មកណែនាំ និងទទួលការពិនិយតាមរយៈផ្ទាល់មាត់ ឬលាយលក្ខណ៍អក្ស័រជាដើម ។
ដោយឡែកលោក គីម ឌីណា អគ្គាធិការរងនៃក្រសួងមុខងារសាធារណៈ ក៍បានឲ្យដឹងដែរថា ចំពោះមន្រ្តីរាជ ការស៊ីវិល ឬមន្រ្តីជាប់កិច្ចសន្យាដែលបានឈប់សម្រាកដោយអត់សុំច្បាប់ឈប់ត្រឹមត្រូវ ឬដោយគ្មានមូល ហេតុច្បាស់លាស់ ក្នុងរយៈពេល៣ថ្ងៃ ប្រធានអង្គភាពត្រូវហៅមន្រ្តីនោះមកស្តីបន្ទោសផ្ទាល់មាត់ បើឈប់ រយៈពេល៧ថ្ងៃ ត្រូវហៅមន្រ្តីនោះធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្ស័រ ហើយបើសិនជាឈប់ចាប់ពី១៥ថ្ងៃ ឡើងទៅ គឺមិនត្រូវបានឡើងឋានន្តរស័ក្ត ថ្នាក់ បើសិនជាករណីនៅតែប្រព្រឹត្តខុសពីអនុក្រឹត្យលេខ៥៦ មិនរាងចាល គឺប្រធានអង្គភាពសាមីនឹងកោះប្រជុំក្រុមប្រឹក្សាវិន័យ ឬក៍ត្រូវលុបឈ្មោះចេញពីបញ្ជីក្របខ័ណ្ឌចោលតែម្តង ៕

No comments: